Tuesday, June 12, 2012

អប់រំ

ប្រព័ន្ធ​អប់រំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​​


នៅ​ក្នុង​​​ពិធី​ផ្សព្វផ្សាយ​សៀវភៅ​សិក្សា​កុំព្យូទ័រ​ជា​ភាសា​ខ្មែរ និង​ការ​ប្រើប្រាស់​សាកល្បង​កុំព្យូទ័រ​តម្លៃ​ទាប​ក្នុង​ក្របខណ្ឌ​អភិវឌ្ឍ​ផែនការ​មេ​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​វិស័យ​អប់រំ ដែល​បាន​ប្រារព្ធ​ធ្វើ​​កាលទីថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០០៨ ក្រសួង​អប់រំ យុវជន និងកីឡា ​បាន​ផ្ដល់​នូវ​សៀវភៅ​សិក្សា​កុំព្យូទ័រ​ជា​ភាសា​ខ្មែរ​សម្រាប់​គ្រប់សាលារៀន សកលវិទ្យាល័យ និង​មជ្ឍមណ្ឌល​គរុកោសល្យ និង​វិក្រឹតការ​​ដែល​មាន​កុំព្យូទ័រ​ទាំងអស់ ។
សៀវភៅ​សិក្សា​​ថ្មី​នេះ​បង្រៀន​ពីការ​ប្រើ​ប្រាស់​កម្មវិធី​ប្រភព​កូដ​ចំហ និងឥតគិតថ្លៃ​​ជា​ភាសា​ខ្មែរ​មាន​ដូច​ជា ៖ កម្មវិធី​ការិយាល័យ​ខ្មែរ (OpenOffice) មេខលា (Firefox) និង​មយូរា (Thunderbird) ដែល​ត្រូវ​បាន​បកប្រែ​ជា​ភាសា​ខ្មែរ​​យ៉ាង​ពេញលេញ ។ វា​ចំណាយ​ពេល ៨ ខែ ​ក្នុង​កា​របណ្ដុះបណ្ដាល​គ្រូ ICT ដែល​បង្រៀន​នៅ​វិទ្យាល័យ​​ទាំង​អស់​ដែល​មានកុំព្យូទ័រ​ គ្រូ​បង្គោល ICT ​ទាំង​អស់​ដែល​មក​ពី​មជ្ឈមណ្ឌល​គរុកោសល្យ និង​វិក្រឹតការ​ អំពី​របៀប​​បង្រៀន​កម្មវិធី​ប្រភេទ​នេះ ព្រម​ទាំង​របៀប​ថែទាំ​កុំព្យូទ័រ​របស់​ពួកគេ​ទៀត​ផង ។ សៀវភៅ​ទាំង​នេះ​ត្រូវ​បាន​ចែកចាយ​រួម​ជា​មួយ​នឹង​លិខិត​​ចេញ​ពី​ក្រសួង​អប់រំ យុវជន និងកីឡា ដោយ​បញ្ជាក់​ថា​ចាប់ពីពេល​នេះ​តទៅ​​សៀវភៅ​ទាំង​នេះ​គឺ​ជា​ឯកសារ​សម្រាប់​បង្រៀន ។
<--break->មូលហេតុ​ដ៏​សំខាន់​ក្នុងការ​ប្ដូរ​នេះ គឺ​ការ​ប្រើ​ភាសាខ្មែរ​នៅ​ក្នុងកុំព្យូទ័រ ។ ចំណេះ​ដឹង​ផ្នែក​ភាសា​អង់គ្លេស​​នៅ​តាម​សាលារៀន​ក្នុង​ប្រទេស​កម្ពុជា​ពិត​ជា​នៅ​មាន​កម្រិត​ទាប ។ កា​រប្រើ​ភាសា​ខ្មែរ​ដើម្បី​បង្រៀន​អំពី​កា​រប្រើ​កុំព្យូទ័រគឺ​​​កាត់បន្ថយ​​នូវ​តម្រូវ​ការ​ដើម្បី​សិក្សា​ភាសា​អង់គ្លេស បង្កើត​​នូវ​ការ​សិក្សា​ដ៏មាន​ប្រយោជន៍​​ដែល​នឹង​មិន​ងាយ​ភ្លេច និង​ផ្ដល់នូវ​ឳកាស​ស្មើគ្នា​ដល់​តំបន់ជនបទ ឬ​សិស្ស​ដែល​គ្មានលទ្ធភាព​ទៅ​សិក្សា​ភាសា​អង់គ្លេសជា​ជំនាញ ។
កុំព្យូទ័រ​ជា​ភាសា​ខ្មែរ ដែល​បាន​មក​ពី​កម្មវិធី​ប្រភព​កូដ​ចំហ និង​ឥតគិតថ្លៃ បំបែក​ជំនាញនៃ "ភាសា​ទី ២" ពីជំនាញ​នៃ​ "ការ​ប្រើ​កុំព្យូទ័រ", ដោយអនុញ្ញាត​ឲ្យ​សិស្ស​ធ្វើ​ការ​ដោយ​ខ្លួន​គេ​ដោយ​​ឯករាជ្យ និង​ប្រើ​ជំនាញ​កុំព្យូទ័រ​របស់​ពួកគេ​ដើម្បី​ប្រើ​កុំព្យូទ័រ​ពេល​ក្រោយ​ដើម្បី​រៀន​ភាសា​អង់គ្លេស ។
ដូច្នេះ ប្រទេស​កម្ពុជា​ក្លាយ​ជា​ប្រទេស​ទី ១ នៅ​ក្នុងពិភពលោក​ដែល​​ប្ដូរ​ទាំង​ស្រុង​នូវ​ប្រព័ន្ធ​អប់រំ​របស់​ខ្លួន​មក​​បង្រៀន​តែ​កម្មវិធី​ប្រភព​កូដ​ចំហ និង​ឥតគិតថ្លៃ​ប៉ុណ្ណោះ ។
និន្នាការ​នៃ​ការ​ប្ដូរ​ទៅ​រក​ FOSS បាន​ចាប់ផ្ដើម​​ពីបណ្ដារ​ប្រទេស​មួយ​ចំនួន​ដូចជា អេស្ប៉ាញ ឥណ្ឌា ឬ​ប្រេស៊ីល ហាក់​បីដូចជា​ពិបាក​ក្នុង​ការ​បញ្ឈប់​ណាស់ ប៉ុន្តែ​វា​មាន​សារៈសំខាន់​ដែល​ថា​វា​ជា​ប្រទេស​តូច​មួយ​ដែលមាន​ធនធាន​បន្តិចបន្តួច​​ប៉ុណ្ណោះ​ ដែលអាច​ប្ដូរ​​ទាំងស្រុង​​នៅ​ក្នុង​ប្រព័ន្ធ​អប់រំ​របស់​ខ្លួន ដែល​​បានជម្រុញ​ដោយ​​​តម្រូវ​​នៃ​ការ​ប្រើ​ភាសាផ្ទាល់​របស់​ខ្លួន ដូច​នឹង​​បណ្ដារ​ប្រទេស​ធំៗ​ដែល​គ្មាន​បញ្ហា​ដែរ ​ ព្រោះថា​ទីផ្សារ​របស់​ពួកគេ​​ចាប់​អារម្មណ៍​លើ​​ក្រុមហ៊ុន​ផលិត​កម្មវិធី​ដែល​មានកម្មសិទ្ធិ ដូចជា ម៉ៃក្រូសូហ្វ (Microsoft) ដើម្បី​បង្កើត​នូវ​ការ​បកប្រែ ។ សម្រាប់​ប្រទេស​ដែល​មាន​ការ​សន្សំសំចៃ មិន​ចាប់អារម្មណ៍ ការ​ទទួល​ខុសត្រូវ​បាន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់ដៃ​ផ្ទាល់​របស់​ពួកគេ និងអាច​ថ្លែង​អំណរគុណ​ដល់​សេរី​ក្នុង​កា​រកែប្រែ និង​បកប្រែ​តែ​ប៉ុណ្ណោះ ដែល​ភ្ជាប់​ជា​មួយ​នឹង​កម្មវិធី​ប្រភព​កូដ​ចំហ និង​ឥតគិតថ្លៃ ។

ការ​​ផ្លាស់ប្ដូរ​តែតែងពិបាក សូម្បី​តែ​នៅ​ពេល​វា​នាំមក​នូវ​គុណសម្បត្តិ​ដ៏​ច្រើន​ក៏ដោយ ។ ការ​មិន​ស្ដាប់​បង្គាប់ និង​ភ័យ​ខ្លាច​ក្នុង​ការ​ផ្លាស់ប្ដូរ​គឺ​ជា​ឧបសគ្គ​ដ៏​សំខាន់ និង​ដូច្នេះមាន​តែ​​ការ​ជម្រុញ​ដ៏​ខ្លាំ​ងបំផុត​ប៉ុណ្ណោះ​អាច​​​ផ្លាស់ប្ដូរ​បាន ។ នៅ​​អឺរ៉ុប និង​អាមេរិក យើង​កំពុងឃើញ​ការ​ផ្លាស់ប្ដូរ​ដែល​បាន​ធ្វើ​​ដោយ​ចំណាប់​អារម្មណ៍​នៃ​ការ​ស្រាវជ្រាវ​របស់​​រដ្ឋាភិបាល​​សម្រាប់​តម្លៃ​ថោក សុវត្ថិភាព និង​ភាព​ឯករាជ្យ​ខ្ពស់ ។ ប៉ុន្តែ​គ្មាន​គុណសម្បត្តិ​ក្នុង​ចំណោម​គុណសម្បត្តិ​ទាំង​​នេះ​គ្រប់គ្រាន់​ដើម្បី​បង្កើត​​ការ​ទាមទារ​សម្រាប់​ផ្លាស់ប្ដូរ​ដោយ​អ្នក​ប្រើ ។ ភាសា​ហាក់បី​ដូច​ជា​ ជា​កត្តា​តែ​មួយ​គត់​ដែល​គ្រប់គ្រាន់​ដើម្បី​ផ្លាស់ប្ដូរ​ ព្រោះថា​មាន​ការ​ខ្វះខាត​កម្មវិធី​នៅ​ក្នុង​​មូលដ្ឋាន​ក្នុង​​ដំណើរការ​រៀន និង​ប្រើវា ។ យ៉ាង​ដូច្នេះ​ហើយ ការ​ភ័យ​ខ្លាច​​ក្នុង​កា​រផ្លាស់ប្ដូរ​ដោយ​អ្នក​ដែល​ប្រើ​កម្មវិធីរួច​ហើយ គឺ​តែងតែ​ជា​ឧបសគ្គ​មួយ​ដ៏​សំខាន់​ក្នុង​ចំណោម​ឧបសគ្គ​ដែល​មាន ។
ក្រសួង​អប់រំ យុវជន និងកីឡា បាន​យល់​នូវ​តម្រូវការ និង​បាន​គាំទ្រ​យ៉ាង​សាទរនូវ​ការ​ផ្លាស់ប្ដូរ​នេះ វា​ជា​ការ​បើក​ទ្វារ​សម្រាប់​បច្ចេវិទ្យា​ទៅ​កាន់​ផ្នែក​ដ៏ធំ​មួយ​​ដែល​​សិស្ស​​ជា​ច្រើន​​នាក់​របស់​​ខ្លួន​ដែល​ពីមុន​បាន​បោះបង់​ចោល ។
ការ​បកប្រែ​កម្មវិធី​ប្រភព​កូដ​ចំហ និង​ឥតគិតថ្លៃ​ជា​ភាសា​ខ្មែរ​​បាន​ចាប់ផ្ដើម​នៅ​ក្នុង​ឆ្នាំ ២០០៤ ដោយ KhmerOS ជា​គម្រោង​ដែល​ស្ថិត​ក្រោម​កិច្ច​សហការណ៍​រវាង​វិទ្យាស្ថាន​បើក​ទូលាយ និង​អាជ្ញា​ធរ​ជាតិ​ទទួល​បន្ទុកកិច្ចការ​អភិវឌ្ឍន៍​បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មាន​វិទ្យា (NiDA) ។ នៅ​ក្នុង​ឆ្នាំ ២០០៥ កម្មវិធីជា​មូលដ្ឋាន​ត្រូវ​បាន​បកប្រែ​ ​ចាប់ផ្ដើម​​ចែកចាយ​ និង​​បង្រៀន​ដល់​គ្រូ និង​មន្ត្រី​រាជការ ។ នៅ​ក្នុង​ឆ្នាំ ២០០៧ វិទ្យាស្ថាន​បើកទូលាយ និង​ក្រសួង​អប់រំ បាន​បង្កើត​នូវ​កម្មវិធី​​សាលារៀន​បើកចំហ ដែល​ជា​គម្រោង​ផ្ដួចផ្ដើម​​ប្រើ​កុំព្យូទ័រ​ដើម្បី​លើកកម្ពស់​គុណភាព​អប់រំ ។ ដំណាក់​កាលទី ១ នៃ​គម្រោង​នេះ​បាន​បញ្ចប់​ដោយ​មាន​ការ​ផ្លាស់ប្ដូរ​ប្រព័ន្ធ​អប់រំ​ដើម្បី​បង្រៀន​កម្មវិធី​កុំព្យូទ័រ​ភាសា​ខ្មែឬ ។ ជំហាន​បន្ទាប់​គឺ​ការ​អភិវឌ្ឍ​ផែនការ​មេ​សម្រាប់ ICT ក្នុង​វិស័យ​អប់រំ ដោយ​ផ្អែក​លើ​ការ​ស្រាវជ្រាវ​ដែល​កម្មវិធី​នឹង​អនុវត្ត​ក្នុង​ឆ្នាំ ២០០៨ ដោយ​មាន​គោលបំណងដើម្បី​ប្រាកដ​​នូវ​ចីរភាព​នៃ​កម្មវិធី​របស់​ផែនការ​មេ ដែល​នឹង​ដាក់​ឲ្យ​ប្រើ​ចន្លោះ​ឆ្នាំ ២០០៨ និង ២០១២ ហើយ​ដំណាក់​កាលទី ៣ និង​ជា​ដំណាក់កាល​ចុងក្រោយ​របស់​កម្មវិធី​សាលារៀន​បើក​ចំហ ។

Sunday, June 10, 2012

សូមស្វាគមន៍ចំពោះការចូលមកទស្សនានូវ​ blog​ របស់ខ្មុំ............
សូមអញ្ជើញទស្សនាដោយសេរី បើមានខុសត្រូវត្រង់កន្លែងណាក៏សូមអភ័យទោសផងដែរ............
ហើយក៏សូមេជូនពរលោកអ្នកអោយរកទទួលទានមានបាន មានសុខភាពល្អទាំងប្រាជ្ញា និង​ ស្មារតី សូមអរគុណ និង អស់គុណ។ thank you.