ស្នេហា និង កាសិក្សា

ស្នេហា និង​ការសិក្សា
មាន​​យុវវ័យ​ច្រើន​ណាស់​កំពង់​តែ​ប្រឡូក​និង​ស្នេហា ដោយ​មិន​គិត​អំពី​ការសិក្សា​ហើយ ខ្ញុំ​គិត​ថា​យុវវ័យ​ទាំង​អស់​គួរ​តែ​កុំ​អាល
សំរាប់គំនិតខ្ញុំវិញ ខ្ញុំមិនបន្ទោសតែទៅលើរៀង ស្នេហាតែម្យ៉ាង នោះទេ ហើយខ្ញុំ គិតថា ស្នេហា វាជាអាវុធ ដែលមានមុខពីរ៖
១​ ស្នេហា​បំផ្លាញ ការសិក្សា។
២ ស្នេហា ជំរុញមនុស្ស​ ឲ្យក្លាហាន។
ក្មេងៗមួយចំនួន​ ហេតុតែស្រលាញ់ នារីម្នាក់ ដែលជាសិស្សពូកែរ មានសម្ផស្ស ក៏ស្រស់ សុខចិត្ត តស៊ូ ព្យាយាមរៀនទាំងយប់ ទាំងថ្ងៃ ដើម្បីតែនារីនោះ។ តែក៏មានសិស្សមួយ ចំនួន ក៏លះបង់ការសិក្សាឬ ម៉ោងរៀនរបស់ខ្លួន ដើម្បី យល់ពីចិត្តនារី... ដើរលេង, ចូលប៉ា, ផ្សារទំនើប, ញាំបាយ ញាំស្រា..។ ដូចនេះអ្វីដែលសំខាន់ នោះ គឺថា ស្នេហា របស់យើង នោះ ជាស្នេហា បែបណាទៅវិញ។ តើ​ បុរស/នារី ម្នាក់នោះ គេជាមនុស្សបែបណា? ចូលចិត្តសិក្សាទេ?
ដោយសេចក្តី គោរពដ៏ជ្រាលជ្រៅពីខ្ញុំ
ហាន ជីអ៊ុន
​គិត​អំពី​បញ្ហា​នេះ អី​ គឺ​គួរតែ ទុក​មួយ​ឡែក សិន​ទៅ​ ពី​ព្រោះ​យើង​ជា​យុវវ័យ​​កំពង់​តែ​សិក្សា​ដើម្បី​អនាគត ។ មាន​អ្នកណាខ្លះទៀតពេលដែលមានស្នេហាធ្វើអោយគាត់ បាត់បង់ ការសិក្សា ។
ខ្ញុំ​សង្ឃឹម​ថា​សមាជិក​ G mail ទាំងអស់​ប្រាកដ​ជា​និង​មាន​គំនិត​ល្អ​ៗ​បន្ថែម​នៅ​លើ​អត្ថបទ​នេះ​ជា​មិន​ខាន ។​

ស្នេហ៏ា ​និង ការសិក្សា

       
បាន​ដាក់​ស្នើ​ដោយ ឆាន់​ ឆានី (មិន​បាន​ផ្ទៀងផ្ទាត់) នៅ ច័ន្ទ, 08/08/2011 - 18:12
ខ្ញុំដឹង​ថាយុវជនឥឡូវមានភាពទាន់សម័យសមស្របទៅនឹង ពិភពលោកនាពេលបច្ចុប្បន្ន​ដែលចូលចិត្តអ្វីដែលថ្មី ប្លែកនិងទំនើប។ ប្រាកដណាស់ក្នុងលោកយើងនេះអ្វីគ្រប់យ៉ាងជាគូ​និងគ្នាបើមានការជួបជុំប្រាកដជាមានការបែកបាក់ មានភាពរីកចម្រើនប្រាកដជាមានការ​ អាប់អោន។បើយើងងាកមករឿងរបស់យុវជននាពេលបច្ជុប្បន្ននេះពុំសូវបានគិតអោយបានប​ដិតដល់ពី បញ្ហាអនាគត់របស់ខ្លួន និង​ ប្រទេសជាតិឡើយ​ គេបែជាគិតតែពីការសប្បាយ​រីករាយនិង អ្វីដែលពេញនិយម។ ជាក់ស្តែង ការសិក្សារបស់យុវជនមួយចំនួនត្រូវអត់អំពើ​និង គ្នានគុណភាពព្រោះតែការជ្រោលជ្រើមផ្សេងៗ ហើយឧបករណ៏ទាំងនេះហើយគឹជា​កត្តាលីករក្នុងការបង្គើតចំណងទាក់ទងក្នុងផ្លូវស្នេហា៏ ក៏ប៉ុន្តែស្នេហា៏ទាំងនោះគឺជាស្នេហា៏ បែបតណ្ហារម្មណ៏តែប៉ុណ្ណោះ។ ខ្ញុំមានចំនេះដឹងតិចតួចណាស់មិនអាចរៀបរាប់អង្គហេតុ​ទាំងនេះអោយបានក្បោះក្បាយបានទេ។ដូចច្នេះខ្ញុំសូមនិយាយដល់រឿងតែម្តងទៅ គឺយុវជន​នឹង​សេចក្តីស្នេហា៏មានការ​ ស្អិតរមូតប្រៀបដូចស្រមោចនិង ស្ករដូចច្នេះដែរ ព្រោះថាយុវជន​ភាគច្រើនមិនសូវចូលចិត្តប្រើប្រាស់ខួរក្បាលរបស់គេទេ គេច្រើនតែប្រើអារម្មណ៏ក្នុងការ​សម្រេចចិត្ត ហើយយើងក៏ដឹងដែរថាអារម្មណ៏របស់មនុស្ស​ វាប្រៀបដូចជាភ្លៀងអញ្ជឹងតែង​តែរងសម្ពាធពីបរិយាកាសជានិច្ច។ សរុបមកខ្ញុំសូមអោយយុវជនចេះត្រឹមតែចំណាយ ដើម​ទុនដែលឥតមានដើម(ខួរក្បាល) មួយនេះមកប្រើចុះវានឹង មានប្រយោជន៏សម្រាប់ខ្លួនឯង ម៉្យាងទៀតត្រូវចែកអោយដាច់រវាងការសិក្សា និងសេចក្តីស្នេហា៏កុំអោយវារលាយចូលគ្នាងោយសោះ។ ការសិក្សាគឺជាកត្តាចាំបាច់ និងសំខាន់ក្នុងការសាងសេចក្តីស្រលាញ់។i know it ពិបាកក្នុងការធ្វើវាតែ​បើមានការ​ប្តេជ្ញាចិត្តវាប្រាកដជាអាចទៅរួច គំណិតគិតជាកំណើត បើគំនិតមិនកើតនោះកំនើតក៏មិនមានដែរ។ រីករាយទទួលការរិះគន់ពីសំណាក់មិត្តអ្នក​អានមតិរបស់ខ្ញុំក្នុងនយ័កែប្រែ និងស្ថាបនាគំនិត តាមរយៈមែលរបស់ខ្ញុំ Chhany.Chhann@gmail.com ដោយក្តីរីករាយ។​ សូមសំណាងល្អទាំងអស់គ្នា ។