កោះពេជ

សង្ខេប “មហា​សោកនាដ​កម្ម​កោះពេជ្រ” (20:41នាទី)

- កម្ពុជាថ្មី៖ សេចក្ដី​រាយការណ៍​ចុង​ក្រោយ របស់​លោក​អ៊ិត សំហេង ប្រធាន​អនុ​គណៈ​កម្មការ​​​ដោះ​ស្រាយ​​ឧបទ្ទវហេតុ​​កោះ​ពេជ្រ​បាន​មាន​ ប្រសាសន៍​ថា សព​ដែល​បាន​ស្លាប់​នៅ​ក្នុង​ឧបទ្ទវហេតុ​នៅ​លើ​ស្ពាន​កោះ​ពេជ្រ​ត្រូវ​បាន​​ បញ្ជូន​ទៅ​ក្រុម​គ្រួសារ​បាន​ចំនួន ៣៣០​នាក់ នៅ​សល់​១២​នាក់​ទៀត​ កំពុង​បន្ត​បញ្ជូន និង​សព​២​នាក់​មិន​ទាន់​មាន​សាច់​ញាតិ​បង​ប្អូន​មក​ទទួល​នៅ​ឡើយ។ សរុប​ទាំង​អស់​សព​មាន​ចំនួន​៣៤៤​នាក់ ស្រ្តី ២០៧​នាក់។ ចំណែក​អ្នក​រង​របួស​​គិត​​មក​​ដល់​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០១០ មានចំនួន​៣៨៦នាក់។
- មនុស្សមនានាំគ្នាសែនចេក​​​និងសំណែនជាច្រើនទៀត​ ដើម្បី​ឧទ្ទិស​ដល់​វិញាណ​ក្ខន្ធ​នៃ​សព​ជនរងគ្រោះ​ ជា​ហេតុ​​បណ្តាល​ឲ្យចេកឡើង​ថ្លៃ​ពី​មួយម៉ឺនរៀល​ រហូត​ដល់​ ជាង​ពីរម៉ឺន​​រៀល​។ ទោះ​ជា​ចេក​ឡើង​ថ្លៃ​ខុសប្រក្រតីយ៉ាង​ណា​ក៏ដោយ​ ក៏ត្រូវ​បាន​លក់ដាច់​គ្មាន​សល់​ និង​ខ្វះយ៉ាង​ច្រើន​ថែម​ទៀត​។
- នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១០​នេះ នៅ​ទី​ស្នាក់​ការ​កណ្ដាល​នៃ​អគ្គ​នា​យក​​ដ្ឋានវិទ្យុ និង​ទូរទស្សន៍​បាយ័ន មាន​សប្បុរស​ជន​មក​ចូល​រួម​ឧបត្ថម្ភ​ថវិកា​ដល់​មូល​នីធិ​បាយ័ន​ដែល​បាន ស្លាប់​និង​របួស​នៅ​ស្ពាន​កោះពេជ្រ។ សប្បុរសជន យ៉ាង​ច្រើន​​កក​កុញ មាន​ដូច​ជា មន្រ្តី​រដ្ឋាភិបាល ប្រជាពលរដ្ឋ អាជីវករ នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត កំពុង​តែ​បន្ត​​ដំណើរ​មក​ចូល​រួម​ឧបត្ថម្ភ​ដល់​មូល​និធិ​នេះ។ (ខ្ញុំរភើបណាស់ សង្ឃឹមថា​នឹងបាន​ដល់​ដៃ​ញាតិ​ជនរង​គ្រោះ​យ៉ាង​ពិត​ប្រាកដ!)- ដើមអម្ពិលបាន​ឲ្យដឹង​ថា​ មន្ត្រី​គ្រប់​គ្រង​ក្តាម​មជ្ឈូស​ទទួល​លុយ​២០ដុល្លា​បន្ថែម​ទៀត​បើ​ចង់បាន​មជ្ឈូស​លឿន។​ ហើយ​សេចក្តី​រាយការណ៍ពីមន្ទី​ពេទ្យ​រុស្សី​បាន​ឲ្យដឹង​ថា​ មន្ត្រី​មួយចំនួន​បាន​ទារលុយ​ពី​សាច់ញាតិសព បើសិនជាចង់​បាន​សព​លឿន​។ (ដល់ក ខ្មែរចឹងឬ)
- ពី​កម្ពុជាថ្មីម្តងទៀត​ឲ្យដឹងថា​ មន្រ្តី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាលបាន​ប្រកាស​តួ​លេខ​អ្នក​ស្លាប់​ជា​ផ្លូវ​ការ​៣៤៩នាក់ និង​ក្រៅ​​ផ្លូវ​ការ​៣៧៥នាក់ អ្នក​រង​គ្រោះ​នឹង​បន្ត​ស្លាប់។
លោក​ខៀវ កាញារីទ្ធ អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាល​បាន​ប្រាប់​កម្ពុជា​ថ្មី​ថា តួ​លេខ​អ្នក​ស្លាប់​បណ្ដោះ​អា​សន្ន​ផ្លូវ​ការ​ត្រូវ​បាន​ស្រង់​ឃើញ​ថា នៅ​តាម​មន្ទីរ​ពេទ្យ​រដ្ឋ​និង​ឯកជន​​មាន​ចំនួន​សរុប​៣៤៩។ ប៉ុន្តែ​អ្នក​ស្លាប់​ក្រៅផ្លូវ​ការ​៣៧៥ និង​អ្នក​រង​របួស​នៅ​តាម​មន្ទីរ​ពេទ្យ​នោះ ខ្លះ​នៅ​បន្ត​ស្លាប់​នៅ​ឡើយ។ ដូច្នេះ​តួ​លេខ​អ្នក​ស្លាប់​មិន ទាន់​ជា​តួ​លេខ​ចុង​ក្រោយ​នៅ​ឡើយ​ទេ។ លោក​ខៀវ កាញារីទ្ធ និយាយ​ថា អ្នក​ស្លាប់​នៅ​លើ​ស្ពាន​កោះ​ពេជ្រ ផ្ដើម​ឡើង​ដោយ​សារ​តែ​អ្នក​បង្អើល​ថា​បាក់​ស្ពាន ហើយ​អ្នក​ស្លាប់​ទាំង​នោះ​ត្រូវ​បាន​ក្រុម​កោសល្យវិច័យពិនិត្យឃើញ​ថាស្លាប់​ដោយ​ថប់​ដង្ហើម និង​ស្លាប់​ដោយ​គេ​រត់​ជាន់​ពី​លើ។
- ព័ត៌មានរូបភាពជាច្រើននៅដើមអម្ពិល។
- កាក​បាទ​ក្រហម​កម្ពុជា​បាន​បញ្ជួន​មន្រ្តី​របស់​ខ្លួន​ចំនួន​៤​ក្រុម​ទៅ​តាម ​មន្ទីរ​ពេទ្យ​ធំ​ៗ​​ចំនួន​៤​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ ជាទី​ដែល​មាន​ប្រជាពល​រដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់​បាន​​ស្លាប់​និង​រង​របួស​ ត្រូវ​បាន​​គេ​ដឹក​យក​​ទៅ​តំកល់​នៅ​តាម​មន្ទីរ​ពេទ្យ​ទាំង​នោះ​។
ក្រុម​​ដែល​កាក​បាទ​ក្រហម​កម្ពុជា​ ដាក់​ទៅ​តាម​មន្ទីរពេទ្យ​ទាំង​នោះ​មាន​ក្រុម​ជួយ​សម្រួល​​ស្វែង​រក​សាច់​​ញាតិ ​ដែល​បាន​បាត់​ខ្លួន​ ​និង​ក្រុម​ជួយ​ផ្នែក​ចិត្ត​សាស្រ្ត ​ដើម្បី​ជួយ​​សម្រួល​ផ្នែក​ផ្លូវ​ចិត្ត​ដល់​គ្រួសារ​និង​ឪពុក​ម្តាយ​នៃ​សព​។
- ព័ត៌មានពី ដើមអម្ពិល បាន​ផ្សាយ​ឲ្យដឹង​បន្ថែម​ទៀត​ថា​ តួរលេខអ្នក​ស្លាប់​និង​អ្នក​របួស​ដូចគ្នា​នឹង​កម្ពុជាថ្មីដែរ​ គឺស្លាប់​៣៧៥នាក់ និងរងរបួសធ្ងន់​និង​ស្រាល​៧៥៥ គិតត្រឹម​ម៉ោង​១១ព្រឹក​ថ្ងៃ​ទី២៣​ វិច្ឆិកា​​។​ ព្រះសង្ឃគ្រប់​​វត្ត​ទូទាំង​ប្រទេស​​​ត្រូវ​កាន់​ទុក្ខ​រយៈពេល​បីថ្ងៃ​ចាប់​ពីថ្ងៃ​ទី២៣ ដល់ថ្ងៃ​ទី​២៥​ វិច្ឆិកា​ ឆ្នាំ​២០១០​នេះ​។​​ នៅ​​ព្រឹក​​ថ្ងៃ​អង្គារ៍នេះផង​ដែរ​ ព្រះសង្ឃនៅ​វត្ត​បទុម​វត្តី​បាន​បាន​សូត្រមន្ត​នៅ​ក្នុង​វត្ត​ដើម្បី​​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​នៃ​សព​ ហើយ​វេលា​​ម៉ោង​៣រសៀលថ្ងៃនេះ​ ព្រះសង្ឃ​៤០០អង្គ​និង​និមន្ត​ទៅ​ដល់​កន្លែង​កើត​ហេតុ​​ដោយផ្ទាល់​ដើម្បី​សូត្រមន្ត​។
- តាមរយៈកម្ពុជាថ្មី បានបន្ថែម​​ឲ្យដឹង​ថា​ តួរ​លេខ​អ្នក​ស្លាប់​កើន​ដល់​​៣៧៥នាក់ និង​កំពុង​ព្យាបាល៧៥៥ ។ ករណី​នេះ​សាលា​រាជធានី​ភ្នំពេញបាន​រ៉ាប់​រង​ផ្ដល់​មជ្ឈូស​ដល់​​សព ទាំង​អស់​នឹង​ត្រៀម​រថយន្ត​យោធា ចំនួន​៥០​គ្រឿង សម្រាប់​ដឹក​ជញ្ជូន​សព​ទៅ​កាន់​ស្រុក​កំណើត ក្រុម​គ្រួសារ​ចំពោះ​សព​ម្នាក់​ទទួល​បាន​ថវិកា​រំលែក​ទុក្ខ​ពី​រាជរដ្ឋាភិបាល​​ចំនួន​៥​លាន​រៀល ចំពោះ​អ្នក​កំពុង​រង​របួស​ទទួល​បាន​សេវា​សង្រ្គោះ​ដោយ​ឥត​គិតថ្លៃ​។ អាជ្ញាធរ​ដែន​ដី​គ្រប់​លំដាប់​ថ្នាក់​នៅ​ទូទាំង​ប្រទេស​រហូត​ភូមិដល់​ថ្នាក់​ខេត្ត​បាន​និង​កំពុង​ប្រមូល​អត្ត​សញ្ញាណ​និង​ចំនួន​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិឃុំ​រៀង​ៗ​ខ្លួន ដើម្បី​រក​ចំនួន​ពលរដ្ឋ​ដែល​បាត់​ខ្លួន ងាយ​ស្រួល​ការ គ្រប់គ្រង និង​ស្វែង​រក​ចំនួន​អ្នក​បាត់​ខ្លួន​បន្ត។(១០ ០៣នាទី​)
- សាក្សីផ្សេងទៀត​ តាមរយៈការសម្ភាស៍របស់​ VOA បាន​ឲ្យ​ដឹង​ថា​ គឺដោយ​សារ​ការ​ឆក់​ភ្លើង​អគ្គីសនី​ទៅ​លើ​មនុស្ស​ដែល​បានដើរ​ឆ្លង​​កាត់​នៅ​លើ​ស្ពាន​កោះ​ពេជ្រ​នេះ​ ក៏ប៉ុន្តែ​មាន​សាក្សី​ជា​ច្រើន​ផ្សេង​ទៀត​បាន​អះអាង​ថា​ ដោយ​សារ​មាន​មនុស្ស​ច្រើន​ពេក​ក៏​មាន​ប្រជា​ពលរដ្ឋ​ខ្លះ​បាន​បង្អើល​ថា​​ស្ពាន​នេះ​និងបាក់​បន្តិច​ទៀត​នេះ ​ ហើយ​បាន​ធ្វើ​ឱ្យ​​ពួក​គាត់​ហ្នឹង​បាន​ស្លន់​ស្លោ​រហូត​ដល់​បង្កឱ្យ​​មាន​ការ​រត់​ជាន់​គ្នា​ស្លាប់​យ៉ាង​អាណោច​អាធម​យ៉ាង​ដូច្នេះ​ ហើយ​ក៏​មាន​ការ​លើក​ឡើង​ផង​ដែរ​ពី​សាក្សី​​​មួយ​ចំនួន​ផ្សេង​ទៀត។​​ គាត់​និយាយ​ថា​ នៅ​លើ​កណ្តាល​ស្ពាន​ហ្នឹង​មាន​ក្មេង​ស្ទាវ​មួយ​ក្រុម​បាន​ឈ្លោះ​គ្នា​រួច​ ហើយ​បាន​បង្ក​ឱ្យ​​មាន​ការ​វាយ​ប្រតប់​គ្នា​ធ្វើ​​ឱ្យ​មាន​ក្មេង​ភាគី​ម្ខាង ​ទៀត​ហ្នឹង​បាន​រត់​ រត់​ហើយ​បាន​ជា​បង្កឱ្យ​​មាន​ការ​ផ្អើល។
- ការប្រណាំងទូក​នៅក្រុងតាខ្មៅសម្រាប់ថ្ងៃនេះ (២៣ វិច្ឆិកា) ត្រូវ​បាន​នាយករដ្ឋ​មន្ត្រី​​ប្រកាស​រំសាយ​។
- កាសែត កម្ពុជាថ្មី បាន​ផ្តល់​តួរលេខអ្នកស្លាប់​និងអ្នករងគ្រោះ​ដូចគ្នា​នឹង​ដើម​អម្ពិល​​ដែរ​គឺ អ្នកស្លាប់​បាន​កើន​ដល់ ៣៤៩នាក់ និង​ កំពុង​ជួយសង្រ្គោះ​តាម​មន្ទីរ​ពេទ្យ​៥៥៥នាក់ ។ តួរលេខ​នេះមិនទាន់​រាប់​បញ្ចូល​អ្នកដែលបាត់ខ្លួន​ដែល​​លោត​ចុះ​ពីលើស្ពាន​​។
- បើតាមអ្នកលក់ទឹក អ្នកស្រីសុ​ជាតា បានឲ្យ​ដឹងថា រឿងនេះកើតឡើងដំបូង ដោយ​មាន​អ្នកកំសាន្ដ១០នាក់បានខ្យល់គរ​ផ្ទួនៗគ្នា​​តែម្ដង ដែល​បណ្ដាល​ឲ្យ​អ្នក​កំសាន្ដ​នៅ​ជិត​មាន​ការ​ភ្ញាក់​ផ្ញើល មិនដឹងថា​រឿងអីបានជា​អ្នក​ទាំង​នោះ​ស្លាប់​។ ឧបត្ដិ​ហេតុ​នោះ​បណ្ដាលឲ្យ​មនុស្ស​រាប់​ពាន់​បញ្ជ្រៀត​រត់​ចេញ​ពីកោះ​ពេជ្រនោះ​។ តែ​កោះ​ពេជ្រ​មាន​ផ្លូវ​ច្រកចេញ​តែ​ពីរ​គត់​តាមរយៈស្ពានពីរ​តូចៗ  ដែល​មិន​អាច​ទប់​នៅ​មនុ​ស្ស​រាប់ពាន់នាក់បញ្ជ្រៀតចេញបាន​ ណាមួយប្រទេសខ្មែរ​ពុំ​ទាន់​មាន​ប្រព័ន្ធ​​​ជួយ​សង្រ្គោះបន្ទាន់ផង​ ហើយ​នគរបាលខាងសណ្ដាប់ធ្នាប់​មិន​អាច​ចូល​បាន​​តាម​រយៈ​ស្ពានតូចពីរនោះ ផង ។
- ព័ត៌មានទទួលបានចុងក្រោយពី​ដើមអម្ពិល បាន​ឲ្យដឹងថា​ អ្នកស្លាប់​កើន​ដល់​ ៣៤៩នាក់ និង​របួស៥៥៥នាក់​ ហើយ​។
- ព័ត៌មាន​ទទួលបាន​ចុងក្រោយ​ពី​បាយ័ន​TV បាន​បញ្ជាក់​​ថា ​ចំនួន​​អ្នក​​ស្លាប់​​​បាន​កើន​​ឡើង​​ជាង​៣៤៥នាក់ ហើយ​​និង​​មាន​​អ្នក​រង​​របួស​​ចំនួ​ន​​ជាង​៣០០នាក់។
- នាយករដ្ឋមន្ត្រី​​កម្ពុជា​បាន​អំពាវ​នាវ​កុំ​អោយ​ ក្រុមអ្នក​វិនិយោ​គិន​និង​ភ្ញៀវ​ទេស​ចរណ៍​​​អន្តរជាតិ​មាន​​ការ​ព្រួយ​បារម្ភ​ចំពោះ​សុវត្ថិភាព​។ ព្រោះ​​វា​​មិនមែន​ជា​រឿង​​​​ភេរវ​កម្ម​​​ឡើយ​​ តែវា​ជាឧប្បត្តិហេតុ​គួរ​អោយ​ខ្លោចផ្សារ​មួយ​សម្រាប់​ប្រជា​ពល​រដ្ឋ​​ខ្មែរ​។
- នាយករដ្ឋមន្ត្រី​​កម្ពុជា​បាន​កំណត់យក​ថ្ងៃ​ទី ២៥​ខែ​វិច្ឆិកា​ឆ្នាំ​២០១០ ជា​ថ្ងៃកាន់ទុក្ខ ដល់​​ប្រជាពល​រដ្ឋ​កម្ពុជា​ដែល​បាន​ស្លាប់​នៅ​ថ្ងៃ​ទី២២​ ខែវិច្ឆិកា​ឆ្នាំ​២០១០ ​ជា​ច្រើន​​រយ​​​នាក់​​ក្នុង​ពេល​តែមួយ​ប៉ប្រិចភ្នែក​នៅ​លើ​ស្ពាន​កោះ​ពេជ្រ (ស្ពាន​ដែក​​ខ្សែកាប)។