តំបន់ទេសចរណ៍

រម្មណីយដ្ឋានចុងប៉ម

ស្រុកកំពង់លាវ

ដោយវិគីភីឌា
ស្រុកកំពង់លាវ​​​​​​​​​​​​​​​​​​​​​​​​​​​ ជាស្រុកមួយនៅខេត្តព្រៃវែងនៅចំកណ្ដាលទីរួមខេត្តហើយមានព្រុំប្រទល់ជាប់និងស្រុកព្រៃវែង ស្រុកពាមរក៍ ស្រុកពារាំង និងស្រុកមាសាង ដែលមានមនុស្សប្រកបរបរ និង រស់នៅច្រើន។ ស្រុកកំពង់លាវមានតំបន់ទេសចរណ៍​៖
១.តំបន់មាត់ទន្លេ(ចុងប៉ម)ដែលមានទីតាំងនៅក្បែរទីរួមខេត្ត ចម្ងាយប្រហែល៥០ម៉ែត្រពីផ្សារព្រៃវែង។ជាតំបន់មួយដែលប្រជាពលរដ្ឋ មន្រ្តីរាជការ អាជិវករ សិស្សានុសិស្ស...ភាគច្រើនតែងនិយមទៅកំសាន្តដូចជា៖ អង្គុយលេងជជែកកំសាន្តតាមកៅអី ពិភាក្សាការងារ ញុំាចំនីអាហារ លេងទឹក ស្ទួចត្រី ហើយអាចស្រូបខ្យល់ឪកាសដ៏បរិសុទ្ធគ្រប់ពេលវេលា។ ជាពិសេសរៀងរាល់ឆ្នាំ នៅថ្ងៃបុណ្យភ្ជុំបិណ្ឌ តែងតែមានការប្រណាំងទូកងលេងកំសាន្តនៅពេលថ្ងៃ និងបណ្ដែតប្រទីបនៅពេលយប់។ រីឯថ្ងៃចេញព្រះវស្សាក៏មានការប្រណាំងទូកងដែរ ប៉ុន្តែជាការប្រណាំងលក្ខណៈការកំសាន្តផង និងលក្ខណៈដណ្ដើមយកជ័យលេភីលេខមួយ លេខពីរ លេខបីដើម្បីទៅប្រណាំងនៅទីក្រុងភ្នំពេញ នាថ្ងៃបុណ្យអុំទូក អកអំបុក និង សំពះព្រះខែ។​
២.សួនកំសាន្ត(ស្តួក)មានទីតាំងនៅចំកណ្ដាលទីរូមខេត្ត ជាកន្លែងដែលប្រជាជន (ពិសេសយុវវយ័) តែងទៅកំសាន្ត ក្រោយពេល សម្រាកពីការងារ ការសិក្សា ឬ អាជីវកម្មផ្សេងៗ នៅពេលល្ងាចៗ ព្រោះពេលល្ងាចជាវេលាដែលត្រជាក់ ខ្យល់បរិសុទ្ធ និងមានភ្លើងចំរុះពណ៍ស្រស់ស្អាត គួរឲ្យចង់គយគន់ ជាពិសេសគឺសម្បូរទៅ ដោយចំនីអាហារ ភេសជ្ជៈ បង្អែម.....ជាច្រើន
៣.វាលខ្សាច់ជើងទឹក ជាតំបន់ដែលមានវាលខ្សាច់សក្បុសយ៉ាងធំនៅជាប់មាត់ប្រាំងទន្លេ សម្រាប់ភ្ញៀវទេសចរណ៍ សិស្សានុសិស្ស យុវវ័យ តែងតែទៅកំសាន្ត ដោយអង្គុយក្រោយដើមឈើ ញុំាចំនីអាហារ លេងកីឡាដូចជាបាល់ទាត់ បាល់ទះ វាយសី ទាត់សី ឬ លេងល្បែងផ្សេងៗ.....។តំបន់ឆ្នេខ្សាច់នៅទីនោះគឺមិនខុសពីតំបន់មាត់ទន្លេប៉ុន្មានទេ តែទីនោះពុំសូវមានកន្លែងស្អាត និង ត្រជាក់តែពេលថ្ងៃរសៀលរហូត ដល់ពេលល្ងាច។នៅខាងលិចជាប់វាលខ្សាច់ទីនោះមានប្រជាជនកសិករធ្វើស្រែប្រាំងរាប់រយហិតា។ពេលដែលប្រជាជនចាប់ផ្ដើមធ្វើ មើលទៅវាលស្រែ មានសភាពជាជួរៗ ត្រូវតាមប្លង់ប្រៀបបានដូចជាបន្ទាត់។ ពេលស្រូវចាប់ផ្ដើមលូតលាស់ ហាក់មានសភាពខៀវស្រងាត់ ទន់ភ្លន់រូមជាមួយនឹងខ្យល់ដែលបក់មករវិចៗ។ រីឯរដូវស្រូវទុំវិញ គឺស្រូវទាំងអស់មានលក្ខណៈល្អ គ្រាប់ស្រូវធំៗច្រើនហើយធ្ងន់ធ្លាក់ដល់ក្រោម ពិសេសគឺមានពណ៌ចាំងដូចមាសដែលអមជាមួយនឹង ក្លឹនក្រអូបនៃស្រូវទុំតាមរយះខ្យល់បក់ផងដែរ។ពេលព្រះអាទិត្យរៀបលិច ហើយចាំងមកនូវពណ៌ស្រូវដូវមាស គឺជាពេលដែលស្រស់ស្អាត និងពិសេសបំផុត។

'រួមមាន ៨ ឃុំ ៖
  • ឃុំបារាយណ៍
  • ឃុំជើងទឹក
  • ឃុំកំពង់លាវ
  • ឃុំពោធិរៀង
  • ឃុំព្រែកអន្ទះ
  • ឃុំព្រែកជ្រៃ
  • ឃុំព្រៃកន្លោង
ឃុំតាកោ វិទ្យាល័យនៅស្រុកកំពង់លាវ នៅស្រុកកំពង់លាវមានវិទ្យាល័យ២គឺ វិទ្យាល័យហ៊ុនសែនកំពង់លាវ និង វិទ្យល័យព្រះអង្គឌួង។

ប្រវត្តិ​របស់​ស្រុក​បាភ្នំ នៅ​ខេត្ត​ព្រៃវែង

ជា​យូរលង់​ណាស់​មកហើយ ស្រុក​បាភ្នំ​ក​កើតឡើង​ដោយ​មាន​ឈ្មោះ​ថា នគរ​បាភ្នំ ។ នគរ​នេះ​ព្រះមហាក្សត្រ​ជា​អ្នកគ្រប់គ្រង ហើយ​ដឹកនាំ​ដោយ​មេទ័ព​ស្រី និង​ប្រុស​យ៉ាង​ខ្លាំងពូកែ លើ​តំបន់​អាណាខេត្ត​នានា​ទាំងអស់ ។​
ទ័ព​ការពារ​នគរ​បាភ្នំ​មាន​ទ័ព​បា និង​ទ័ព​មេ​ជា​ច្រើន ហើយ​បណ្តា​ទ័ព​បរទេស បាក់​ខ្លបខ្លាច​ទ័ព​នគរ​បាភ្នំ ។ នៅ​សម័យ​នោះ​គឺ​ស្រី​ទេ ដែល​ដណ្តឹង​ប្រុស ។ ម្យ៉ាងទៀត​ទ័ព​បា​និង​ទ័ព​មេ តែងតែ​ប្រឡងប្រជែង​គ្នា លើ​ការងារ​បំរើ​នគរ ហើយ​នាំគ្នា​ពូន​ភ្នំ​ប្រឡង​ប្រជែង ។ ខាង​បា​គេ​ពូន​ភ្នំ​ខាង​បា ខាង​មេ​ដែង​គេ​ពូន​ខាង​មេ​ដែង និង​សន្មត​ផ្កាយព្រឹក​រះ​គឺ​ឈប់​សំរាក​ពូន​ភ្នំ ។ ពេល​នោះ​ទ័ព​ខាង​មេ ដែល​មាន​ល្បិច​ចង់​ឈ្នះ​ទ័ព​ខាង​បា បាន​ធ្វើ​គោមហោះ​មួយ​ខ្ពស់​នៅ​ខាងគេ ។ ខាង​បា​កាល​មើលឃើញ​គោម​នោះ​រះ​ឡើង ស្មានថា​ផ្កាយព្រឹក​រះ ក៏​ឈប់​សំរាក​ពូន​ភ្នំ ។ ខាង​ទ័ព​មេ​ដែង គេ​នៅតែ​ពូន​ភ្នំ​ដល់​ផ្កាយព្រឹក​រះ ។ ដូច្នេះ​ខាង​មេ​ដែង​គេ​ពូន​ភ្នំ បាន​ខ្ពស់​ជាង​ខាង​ទ័ព​បា ។ គេ​បន្ត​ប្រឡងប្រជែង​គ្នា​ខាង​បាញ់​ធ្នូ ទៅវិញទៅមក​ទៀត ។ ខាង​ទ័ព​បា​គេ​កាច់​ឈើ​ល្អៗ ធ្វើ​ព្រួញ​បាញ់​ទៅ​ខាង​មេ​ដែង ជាប់​នាម​ថា​ភ្នំ​ឈើកាច់ ។ ម្លោះ​ហើយ​ខាង​ភ្នំ​មេ​ដែង មាន​ដើមឈើ​ល្អ​ពុ ដុះ​រហូតមក​ដល់​សព្វ​ថ្ងៃនេះ ។ ខាង​ទ័ព​ភ្នំ​មេ​ដែង​គេ​កាច់​ឈើ​តូចតាច​មិន​ល្អ ធ្វើ​ព្រួញ​បាញ់​មក​ខាង​ទ័ព​ភ្នំ​បា ។ ម្លោះ​ហើយ​ភ្នំ​ឈើកាច់​មាន​ដើមឈើ​តូចតាច ទាប​មិនល្អ​ដុះ​រហូតមកដល់​សព្វថ្ងៃ ជាប់​នាម​មក​ថា​បាភ្នំ និង​ភ្នំ​មេ​ដែង ។
បណ្តា​ទ័ព​ភ្នំ​បា និង​ភ្នំ​មេ​ដែង បន្ត​ប្រឡងប្រជែង​មហិ​ទ្ធិ​រិទ្ធ ដោយ​ភ្នំ​បា ប្រើ​ដំរីស្តរ​ទៅ​ពិត​ភ្នំ​មេ​ដែង បាក់​មួយ​ជំ​ហៀ​ង​ខាងជើង ឯ​ទ័ព​ខាង​ភ្នំ​មេ​ដែង ប្រើ​មាន់​សម្រាប់​កកាយ​ភ្នំ​បា ឲ្យ​រតាត់រតាយ​គ្នីគ្នាៗ ដូចជា​ភ្នំ​មាន់​កាយ​ក្លាយ​មកជា​ភ្នំ​ធម្មា​ការជាដើម ។​
មេទ័ព​មួយ​មាន​មហិ​ទ្ធិ​រិទ្ធ​ខ្លាំងពូកែ​ឈ្មោះ តេ​ជោ ប្រពន្ធ​ឈ្មោះ រ័ត្ន ជា​សិស្ស​សំណប់​ចិត្ត​របស់​ព្រះមហាក្សត្រ គ្រប់គ្រង​ទាំងអស់ ។ តេ​ជោ នាង រ័ត្ន មាន​កូនប្រុស​មួយ​ឈ្មោះ មគ្គ​រី​ផល បញ្ជូន​ឲ្យទៅ​បំពេញ​វិជ្ជា​នៅ​សាលា​ទ័ព​នគរ​ក្រិច ។ ស្តេច​ក្រិច​ទទួល​រាប់អាន​ស្រឡាញ់​មគ្គ​រី​ផល​ណាស់ ដោយ​ប្រគល់​ម​គ្គរី​ផល​ឲ្យ​មេទ័ព​ក្រិច​ម្នាក់​ដែល​ជា​អាចារ្យ​ទេ​សា​បា​មោក បង្ហាត់បង្រៀន​ក្បួន​វេទមន្ត និង​ក្បួន​ចំបាំង​សាងសង់​ផង​ទាំងឡាយ ។ មគ្គ​រី​ផល រៀនសូត្រ​ពូកែ​លើស​សិស្ស​ដ៏​ទៃ ពេល​នោះ​ស្តេច​ក្រិច​និង​អាចារ្យ​ទេ​សា​បា​មោក ទ្រង់​សព្វ​ព្រះ​ហឫទ័យ​និង​ស្រឡាញ់ មគ្គ​រី​ផល ណាស់ ។ ស្តេច​ក្រិច​ទ្រង់​បញ្ជា​ឲ្យ​មេទ័ព​ក្រិច គឺ​អាចារ្យ​ទេ​សា​បា​មោក​ខាងលើ​នេះ​រក​ល្បិច​យ៉ាងណា កុំឲ្យ មគ្គ​រី​ផល វិលត្រឡប់​មក​នគរ​បាភ្នំ​វិញ ។ មេទ័ព​ក្រិច​មាន​កូនក្រមុំ​មួយ​ឈ្មោះ មេ ស គាត់​នឹង​ផ្សំផ្គុំ​ឲ្យ មគ្គ​រី​ផល ចុះ​កិច្ចសន្យា​ថា អ្នកឯង​ត្រូវ​នៅ​នគរ​ក្រិច កុំ​វិល​ត្រឡប់​ទៅ​នគរ​វិញ ។ ស្តេច​ក្រិច​នឹង​តែងតាំង​អ្នក​ឯង​ជា​មេទ័ព​ក្រិច យើង​ជា​មេទ័ព​ក្រិច ជា​គ្រូ​នឹង​ប្រគល់​នាទី​ជា​មេទ័ព ទៅ​ឲ្យ​អ្នកឯង ហើយ​លើក​កូនក្រមុំ​យើង​ទៅ​ឲ្យ​អ្នកឯង​ទៀត ។ តែ​បើ​អ្នកឯង​ក្បត់​និង​កិច្ចសន្យា យើង​នឹង​កាត់​ក្បាល​អ្នកឯង​ចោល ។ ពេលនោះ មគ្គ​រី​ផល ខ្លាច​លោក​អាចារ្យ​ទេ​សា​បា​មោក​ជា​គ្រូ​ណាស់​ក៏​យល់ព្រម​តាម​កិច្ចសន្យា ។ មគ្គ​រី​ផល ត្រូវបាន​តែងតាំង​ជា​មេទ័ព​ក្រិច ហើយ​និង​បាន​ផ្សំផ្គុំ​ជាមួយ​នាង មេ ស ជា​ប្រពន្ធ​អស់​រយៈកាល​បី​ឆ្នាំ មាន​កូនប្រុស​មួយ​ឈ្មោះ គ​រី​ជោត ។
កាល​នោះ​នគរ​ភ្នំ​មាន​កើត​សឹកសង្គ្រាម និង​ទ័ព​ជិតខាង​ឈ្លានពាន ព្រះមហាក្សត្រ​នគរ​ភ្នំ បាន​ត្រាស់​បញ្ជា​ឲ្យ​តេ​ជោ វ័យចាស់​ប្រមូល​ពល​វាយ​បង្រា្កបសត្រូវ ។ ឆ្លៀត​ឱកាស​នោះ​តេជោគាត់​បាន​ផ្ញើ​សំបុត្រ​មួយ​ទៅ មគ្គ​រី​ផល ជា​កូន​បញ្ជាក់ថា ឪពុក​មាន​ជំងឺ​ជា​ទម្ងន់ ។ មគ្គ​រី​ផល បាន​ទទួល​សំបុត្រ​ឪពុក​ហើយ ក៏​តក់ក្រហល់​នឹង​ឪពុក ម្តាយ និង​នគរ​កំណើត គិត​វិលត្រឡប់​មក​នគរ​កំណើត​ភ្លាម តែ​ភ័យខ្លាច​និង​កិច្ចសន្យា​ឪពុកក្មេក ហើយ​ក៏​សំរេច​ចិត្ត​រត់ចោល​ប្រពន្ធ​កូន មក​ដល់​នគរ​ភ្នំ ជា​ស្រុកកំណើត​វិញ​ជួបជុំ​ឪពុកម្តាយ ។ ពេល​នោះ​តេជោ​និងនាង រ័ត្ន ជា​ឪពុក​ម្តាយ​បាន​នាំ មគ្គ​រី​ផល ទៅ​បង្គំ​គាល់​ព្រះមហាក្សត្រ​នគរ​ភ្នំ នៅ​ប្រាសាទ​ច័ន្ទ​ឆាយយា ។ ស្តេច​នគរ​ភ្នំ​ទ្រង់​សព្វព្រះទ័យ តែងតាំង មគ្គ​រី​ផល ជា​មេទ័ព​នគរ​ភ្នំ ហើយ​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​ព្រះមហាក្សត្រ​នគរ​ភ្នំ​ផង ឯ​លោក​តេជោ ព្រះមហាក្សត្រ​តែងតាំង​ជា​ឧកញ៉ា​ធម្មា​តេជោ អម​ព្រះមហាក្សត្រ ។ ពេល​នោះ​ព្រះមហាក្សត្រ​ទ្រង់​បញ្ជា ឧកញ៉ា​ធម្មា​តេជោ និង​ម​គ្គរី​ផល ប្រមូល​ទ័ព មាន​ទ័ព​ដំរី ទ័ព​ដំបង​ដែក ស្នរ​លំពែង ទ័ព​ទូងស្គរ ធ្នូ ស្នា ទ័ព​បោសលាន ដើម្បី​ទៅ​បង្ក្រាប​ទ័ព​ឈ្លានពាន ។ ពេល​នោះ​ទ័ព​បរទេស ត្រូវ​បរាជ័យ បាក់​ខ្លបខ្លាច ពី​នគរ​ភ្នំ ។ ព្រះមហាក្សត្រ​នគរ​ភ្នំ​ទ្រង់​សព្វ​ព្រះ​ហរ​ទ័យ ត្រាស់​បញ្ជា​ឲ្យ​ទ័ពរ​ក្សា​ជ័យជំនះ ។ ដូចនេះ​ទ័ព​ត្រូវ​បោះ​ពង្រាយ​ជុំវិញ​នគរ​ភ្នំ មាន​តាំង​មុខ​ភ្នំ ព្រៃ​ដំរី រហូត​ដល់​ភ្នំ​មេ​ដែង ។
ឯ​ស្តេច​នគរ​ក្រិច​កាលបើដឹងថា មគ្គ​រី​ផល រត់ចោល​នគរ​ក្រិច ប្រពន្ធ កូន ហើយ​ក្បត់​និង​កិច្ចសន្យា ក៏​ត្រាស់​បញ្ជា​ឲ្យ​មេទ័ព​ក្រិច ដែល​ជា​អាចារ្យ​ទេ​សា​បា​មោក និង​ជា​ឪពុកក្មេក មគ្គ​រី​ផល ឲ្យមាន​វិធានការ​តាម​សម្លាប់ មគ្គ​រី​ផល ។ អាចារ្យ​ទេ​សា​បា​មោក​ក៏​ធ្វើ​ហិប​យន្ត​មួយ ថ្វាយ​ស្តេច​ក្រិច និង​ផ្ញើរ​សារ​មក​ស្តេច​នគរ​ភ្នំ ដោយ​សង្ក់​ត​ធ្ងន់​ថា ហិប​យន្ត​អ្នក​ខ្លាំងពូកែ​ទើប​អាច​បើក​បាន ។ បើ​បើក​មិន​បាន​ទេ នគរ​ក្រិច​និង​លើកទ័ព​មក​កំទេច​នគរ​ភ្នំ​ដាក់​ជា​ចំណុះ ។ ព្រះមហាក្សត្រ​នគរ​ភ្នំ ក៏​បាន​រិះរក​អ្នក​ខ្លាំងពូកែ​ដើម្បី​បើក​ហិប​នោះ ។ ពេលនោះ មគ្គ​រី​ផល ដឹងខ្លួន​ថា ហិប​យន្ត​នេះ​ច្បាស់​ជា​ឪពុកក្មេក ផ្ញើរ​ឲ្យមក​កាត់ក្បាល​គាត់​ហើយ ហើយ​ហិប​នេះ​មាន​តែ​រូប​គាត់​ទេ​ទើប​បើក​បាន ។ មគ្គ​រី​ផល ស្រឡាញ់​នគរ​និង​ព្រះមហាក្សត្រ បាន​និយាយ​ដំណើរ​រឿង​នេះ ជូន​ឧកញ៉ា​តេជោជា​ឪពុក​ស្តាប់ ។ ឧកញ៉ា​ធម្មា​តេជោ ក៏​នាំ​ដំណឹង​នេះ​ទៅ​បង្គំ​គាល់​ស្តេច ។ ស្តេច​ទ្រង់​ត្រាស់​បញ្ជា​ឲ្យ​នា​ម៉ឺន សព្វ​មន្ត្រី​និង​ពល​ទាំងអស់ ដង្ហែរ មគ្គ​រី​ផល ចូល​បង្គំ​គាល់​ស្តេច នៅ​ប្រាសាទ ច័ន្ទ​ឆាយា ហើយ​ស្តេច​ត្រាស់​បញ្ជា​ឲ្យ មគ្គ​រី​ផល បើក​ហិប​នោះ​ភ្លាម ។ ពេល​នោះ​ហិប​យន្ត​បើក​បាន ក៏​ម៉ាស៊ីន​យន្តកាត់​ក្បាលម​គ្គ​រីផល ធ្លាក់​ចូល​ក្នុង​ហិប​រួច​ត្រឡប់​វិញ ទៅ​នគរ​ក្រិច ។ ព្រះមហាក្សត្រ​នគរ​ភ្នំ​នាម៉ឺន​សព្វ​មន្ត្រី បណ្តា​មេទ័ព​និង​ពល​ទ័ព​ទាំង​អស់ រន្ធត់​ស្មារតី​និង​ស្តាយ មគ្គ​រី​ផល ។ ស្តេច​ទ្រង់​ត្រាស់​បញ្ជា​ឲ្យ​តំកល់​សព មគ្គ​រី​ផល នៅ​ប្រាសាទ ច័ន្ទ​ឆាយា ដោយ​ធ្វើ​បុណ្យ​ឧទិស​ចំនួន ៧ ថ្ងៃ ៧ យប់ ហើយ​ទ្រង់​ត្រាស់​បញ្ជា​កំណត់​បុណ្យ​រំលឹក វិញ្ញាណ​ខ​ក្ខ័​ន្ធ មគ្គ​រី​ផល ចំនួន​៣​ថ្ងៃ​ជា​រៀងរាល់ឆ្នាំ ដោយ​ប្រគល់​អាណាខេត្ត​តំបន់ បណ្តា​មេទ័ព ត្រូវ​នាំ​សួយសារអាករ​និង​រៀបចំ​បុណ្យ​នេះ  ហើយ​ត្រូវ​យក​មនុស្ស​អស់​ជីវិត​មក​កាត់​ក្បាល​បូជាយញ្ញ គោរពបូជា​ជូន​វិញ្ញាណ​ខ​ក្ខ័​ន្ធ​ម​គ្គរី​ផល ដែល​អ្នក​ខ្លាំងពូកែ​ស្នេហា​ជាតិ ។ តំណរ​ក្រោយមក គេ​ធ្វើបុណ្យ​នៅ​ថ្ងៃ ១៣.១៤.១៥ កើត​ខែជេស្ឋ រៀងរាល់ឆ្នាំ ដោយ​ហៅ​ថា បុណ្យ​ឡើងអ្នកតា ។
ឯ​នាង មេ ស និង គ​រី​ជោតជា​កូន នៅឯ​នគរ​ក្រិច​ដឹង​ថា​ប្តី​និង​ជា​ឪពុក ត្រូវ​ហិប​យន្ត​របស់​ឪពុក និង​ជីតា​កាត់​ក្បាល យក​ទៅ​នគរ​ក្រិច​ហើយ​នោះ មាន​ការសោកស្តាយ​អាណិ​តប្តី ក៏​នាំគ្នា​មក​ដល់​នគរ​ភ្នំ​ពេល​ដែល​នគរ​ភ្នំ​កំពុង​តំកល់សព មគ្គ​រី​ផល ធ្វើបុណ្យ ។ ពេល​នោះ​ឧកញ៉ា ធម្មា​តេជោ និង​នាង រ័ត្ន ជា​ឪពុកក្មេក​នាំ​នាង មេ​ស និង គ​រី​ជោត ជា​កូនប្រសារ និង​ជា​ចៅ ទៅ​ថ្វាយបង្គំ​គាល់​ព្រះមហាក្សត្រ​នៅ​ប្រាសាទ​ច័ន្ទ​ឆាយា ។​
ស្តេច​ទ្រង់​ជ្រាប​ហើយ​សព្វព្រះទ័យ តែងតាំង​នាង មេ ស ជា​មេទ័ព​នគរ​ភ្នំ ជំនួស​មគ្គ​រី​ផល ជា​ប្តី និង គ​រី​ជោត ជា​ទីប្រឹក្សា​ផ្ទាល់​របស់​នាង មេ ស ជា​ម្តាយ ។ នាង មេ ស និង គ​រី​ជោត បាន​ទៅ​ឃើញ​សាកសព​ប្តី ដែល​តំកល់​ធ្វើបុណ្យ​នៅ​ប្រាសាទ ច័ន្ទ​ឆាយា រយៈកាល​៧​ថ្ងៃ ៧ យប់​, គ​រី​ជោត គិត​ជប់​សព​ឪពុក​ឲ្យ​រស់​ឡើង​វិញ ដោយ​យក​ក្បាលមនុស្ស​ផ្សេងៗ មក​ត​ភ្ជាប់​និង​ខ្លួន​ឪពុក តែរ​ក​ពុំ​បាន ។ ពេល​នោះ​ស្តេច​ទ្រង់​ត្រាស់​បញ្ជា​ឲ្យ​នាង មេ ស និង គ​រី​ជោត ដើរ​ត្រួតពល​ទាំងអស់ បានឃើញ​ដំរី​មួយ ហើយ​កាត់​ក្បាលដំរី​នោះ មក​ជប់​ត​ភ្ជាប់​ខ្លួន​ឪពុក នៅ​ព្រៃ​ជុប​ខាងលិច​ភ្នំ សព្វថ្ងៃ​ហៅថា​ព្រៃ​ជុប ។ ឪពុក​បាន​រស់​ឡើង​វិញ តែ​ខ្លួន​ជា​មនុស្ស​ក្បាល​ជា​សត្វ​ដំរី ហើយ​គេ​ហៅថា គណេស ។ នាង មេ ស ជា​មេទ័ព​នគរ​ភ្នំ និង គ​រី​ជោត បាន​បំរើ​ស្តេច​បំរើ​ទ័ព និង​ប្រជា​ពលករ បាន​សុខក្សេមក្សាន្ត សម្បូរ​រុងរឿង ដោយ​អនុវត្ត​តាម​ព្រះរាជ​បញ្ជា​បុណ្យ រំលឹក​គុណ មគ្គ​រី​ផល ដែល​ត​មក​ហៅ​ថា បុណ្យ​ឡើងអ្នកតា  ។​
ប្រវត្តិ​នគរ​បាភ្នំ ក្លាយ​មក​ជា​អាណាខេត្ត​បាភ្នំ ហើយ​មក​ជា​ស្រុក​បាភ្នំ ។ ចៅហ្វាយ​អាណាខេត្ត ឬ​ស្រុក​មាន​ងារ​ជាប់ថា អ្នកឧកញ៉ា​ធម្មា​តេជោ ឬ​ចៅហ្វាយស្រុក​បាភ្នំ មាន​ត្រា​រូប​ហនុមាន ›  ។
( និទាន​ដោយ​លោក ឯម សា​គុណ អាយុ​៥៨​ឆ្នាំ មាន​ទីលំនៅ​នៅ​ភូមិ​ឈើ​កាច់ ស្រុក​បារ​ភ្នំ ខេត្ត​ព្រៃវែង នៅ​ឆ្នាំ​១៩៩៥ តាម​លំនាំ​នៃ​សាស្ត្រា​ស្លឹក​រឹត ដែល​មុន​សង្គ្រាម​នៅ​ឆ្នាំ​១៩៦២ បាន​តំកល់​នៅ​វត្ត​សេរិ​សន្ធាយ ឃុំ​ធា​យ ស្រុក​បារ​ភ្នំ ។ តែ​ឥឡូវនេះ​ឯកសារ​នេះ​បាន​បាត់បង់​ទៅហើយ​) ៕

រមណីយដ្ឋានទឹកធ្លាក់ភ្នំហោង​​​​​​​​​

2012.8.10ជារៀងរាល់ថ្ងៃឈប់សម្រាកចុង​​សប្តាហ៍ឬថ្ងៃឈប់សម្រាកចំថ្ងៃ​​​បុណ្យជាតិធំៗ ប្រជាពលរដ្ឋ មកពីគ្រប់ទិសទី បាននាំគ្នាធ្វើដំណើរទៅកម្សាន្តរមណីយដ្ឋាន​ទឹកធ្លាក់ ភ្នំហោង ដែលមាន​ទេសភាព ទឹកធ្លាក់ ធម្មជាតិយ៉ាងល្អប្រណីត ។ ក្រៅពីកន្លែង ទេសចរណ៍​រមណីយ​ដ្ឋានភ្នំ​ហោងក៏ជាទីកន្លែង អប្បិយជំនឿយ៉ាងពូកែស័ក្តិសិទ្ធិផងដែរ ។ ប្រជាពលរដ្ឋដែលធ្វើដំណើរទៅ កម្សាន្តនៅទីនោះ មុន ពេលគេនាំគ្នាទៅងូតទឹកលេង ពួកគេបាននាំគ្នា ទៅអុជធូបបន់ស្រន់ និង ឱ្យព្រះសង្ឃដែលគង់ នៅក្នុង ល្អាងភ្នំធ្វើការទស្សន៍ទាយ និង ប្រោះព្រំ ទឹកមន្តឱ្យ បន្ទាប់​មកទើប​ពួកគេនាំគ្នាទៅងូតទឹក លេង ប៉ុន្តែនៅក្នុងរដូវប្រាំងមិនសូវ មានទឹកធ្លាក់ ច្រើននោះទេ ។
 រមណីយដ្ឋានទឹកធ្លាក់ភ្នំហោងនេះ ត្រូវបានគេកសាងឱ្យទៅជាតំបន់ ទេសចរណ៍នៅក្នុងឆ្នាំ ១៩៩៧ ។ ជាមួយនឹងការ រៀបចំកសាងរមណីយដ្ឋាន នេះក៏មាន​ការកសាង​ទីវត្តអារាម​នៅទី​នោះ​ផង​ដែរ ដោយមានការរៀបចំជា បន្ទប់ចំនួនបីបន្ទប់ នៅក្នុង​ល្អាងខាង​ក្រោមផ្ទាំងថ្មភ្នំ​ដ៏ធំមួ​យដុះ​នៅពីលើ នៅ ពេលចុះទៅក្នុងល្អាងខាងក្រោមផ្ទាំងថ្មដ៏ធំនោះមានអារម្មណ៍ ព្រឺព្រួច​មែនទែន ហើយមានភាពត្រជាក់បីដូចជានៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ដូច្នោះដែរ ។ រមណីយដ្ឋានទឹកធ្លាក់ភ្នំហោងនេះ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំទឹកជ្រៅ ក្នុងស្រុកដំបែ ខេត្ត កំពង់ចាម ។
លោក ស៊ាង គឹមសាន អធិការរងប៉ូលិសស្រុកដំបែ ដែលទទួលបន្ទុកថែ រក្សាសណ្តាប់ធ្នាប់ និង សន្តិសុខ នៅរមណីយដ្ឋាន ទេសចរណ៍នេះមានប្រសាសន៍ ថា “ជារៀងរាល់​ថ្ងៃចុង​សប្តាហ៍​គឺថ្ងៃសៅរ៍ ឬ ថ្ងៃអាទិត្យ មានមនុស្សម្នាមកងូត ទឹកលេងជាហូរហែ មិនដែល​ដាច់នោះ​ទេ ប៉ុន្តែនៅថ្ងៃបុណ្យជាតិធំៗ ដូចជា បុណ្យ ចូលឆ្នាំខ្មែរ និង បុណ្យភ្ជុំបិណ្ឌ មានអ្នក​ទេសចរជា​ច្រើនមកលេងទីនេះ ដែលក្នុង មួយថ្ងៃៗមានចំនួនរាប់រយនាក់ មានអ្នកខ្លះ​បន្ទាប់ពីងូត​រួច​ហើយ គេបាននាំ គ្នាឡើងមកទទួលទានអាហារ សម្រាក លម្ហែកាយបានមួយសន្ទុះ ទើបពួក​គេនាំ គ្នាវិលត្រឡប់ទៅផ្ទះសម្បែងរៀងៗខ្លួនវិញ ។

មានអ្នកទេសចរខ្លះដែលមានជំនឿលើអប្បិយជំនឿបាននាំគ្នាចូលទៅក្នុង រូងល្អាងភ្នំ ដើម្បី​អុជ​ធូបបន់ស្រន់ និង ឱ្យព្រះសង្ឃ នៅទីនោះប្រោះព្រំទឹកមន្តឱ្យ ប៉ុន្តែខ្ញុំមិនដឹងថា នៅទីនេះ​មាន​​​បារមីពូកែស័ក្តិសិទ៉្ធិ ឬ យ៉ាងណានោះទេ តែខ្ញុំ ឃើញអ្នកដែលមាន ជំនឿបាន​នាំគ្នា​ទៅអុជ​ធូបបន់ ស្រន់គ្រប់ៗគ្នា មិនថាចាស់ ឬ ក៏ក្មេងនោះទេ ហើយ អ្នកស្រុកភូមិនៅទីនេះក៏មានជំនឿ​ខ្លាំងណាស់ដែរ ជា ពិសេសនៅពេលក្រុមគ្រួសារមានទុក្ខធុរៈផ្សេងៗ ពួក គេនាំគ្នា​ទៅអុជធូប​បន់ស្រន់​សុំសេចក្តីសុខសប្បាយ ដល់ក្រុមគ្រួសារ របស់ពួកគេរៀងៗខ្លួន” ។

20a12.8.10ទាក់ទងនឹងប្រវត្តិអប្បិយជំនឿនៅរមណីយដ្ឋាន ភ្នំហោងនេះ មិនមាននរណា​ម្នាក់បាន​ដឹងប្រវត្តិ​ច្បាស់ លាស់ឡើយ ប៉ុន្តែ ព្រះតេជគុណ ស៊ី សាម៉េត ព្រះចៅ អធិការវត្ត​ភ្នំហោង​នេះមាន​សង្ឃដីកាថា “រមណីយ-ដ្ឋានទឹកធ្លាក់ភ្នំហោងនេះ គឺមានជាយូរ មកហើយ តែ ពេល​នោះ​មិនទាន់មានការរៀបចំឱ្យបានស្អាតដូចជា ពេលនេះទេ ហើយជំនឿនៅទីនេះគឺមាន​ជាយូរ​មក ហើយ គឺចាប់តាំងពីបរមបុរាណមកម៉្លេះដែលចាស់ៗ ពីដើមបាន​តំណា​ល​តៗ​គ្នាមកថា នៅទីនេះមានអ្នកតា សច្ចំនៅថែរក្សាដែល មានបារមីខ្លាំងពូកែខ្លាំងណាស់ប្រសិន​បើប្រព្រឹត្តនូវអំពើអ្វីមួយខុសឆ្គង កាន់សច្ចៈមិនបាន បារមីនៅទីនេះមិន អត់ឱនឱ្យទេ ។ នៅក្នុងល្អាងភ្នំនេះចាស់ៗបានតំណាលតៗគ្នាមកថា មានរន្ធមួយ ធ្លាយទៅដល់​ប្រទេសវៀត​ណាម និង ប្រទេសថៃ ប៉ុន្តែ មិនដឹងជានៅកន្លែងណា នោះទេ ឥឡូវនេះ​ថ្មបាក់ធ្លាក់​ជិតអស់​ទៅហើយ ។ រាល់ថ្ងៃនេះ ជាពិសេសនៅ ថ្ងៃឈប់សម្រាកមាន ពុទ្ធបរិស័ទមកពីគ្រប់ទិសទីបានធ្វើដំណើរមកកម្សាន្តនៅ រមណីយដ្ឋានទឹកធ្លាក់ភ្នំហោងនេះ ។ ទាក់ទងនឹងអប្បិយជំនឿ កន្លងមកមានពុទ្ធ បរិស័ទមួយចំនួន​ដែលបាន​​មកបន់ស្រន់​នៅចំពោះ​មុខវត្ថុស័ក្តិសិទ្ធិដែលថែរក្សា នៅក្នុងល្អាងភ្នំហោងនេះ នៅពេលបាន​សម្រេចតាម​បំណង​ប្រាថ្នា​ ​ពួក​គាត់បាន យកបច្ច័យ ឬ ស៊ីម៉ងត៍រាប់តោនមកប្រគេនព្រះសង្ឃនៅទីនេះ ដើម្បី​ទុក​សម្រាប់កសាងទីវត្តអារាមភ្នំហោងនេះ” ។

ជាមួយគ្នានេះដែរ អ្នកទេសចរក្នុងស្រុកមួយចំនួនដែលបានធ្វើដំណើរ ទៅកម្សាន្ត​នៅ​រមណីយដ្ឋាន​ទឹកធ្លាក់ភ្នំហោង នោះបានធ្វើការរិះគន់ថា នៅផ្នែក ខាងលើ​ល្អាងដែល​ទឹកហូរ​ធ្លាក់មានសភាពកខ្វក់ ដែលអាជ្ញាធរនៅទីនោះធ្វើ ព្រងើយកន្តើយ បណ្តោយ​ឱ្យមានកា​រលក់​ដូរ​​ម្ហូបអាហារនៅក្បែរមាត់ប្រឡាយ ផ្នែកខាងលើមាត់​ល្អាងដែល​ជាប្រភព​ទឹកហូរធ្លាក់​ចុះទៅ​ក្រោម ព្រោះអ្នកលក់ ដូរនៅទីនោះមិនមានអនាម័យឡើយ ដោយគ្រវាត់ ចោលកាក​សំណល់​ម្ហូបអាហារ ដូចជា ស្បោងប្លាស្ទិក ឬ កញ្ចប់ដាក់ម្ហូបអាហារទៅក្នុងទឹក ឬ គ្រវាត់ចោល នៅក្បែរ​មាត់​​ប្រឡាយដែលជាប្រភពទឹកធ្លាក់នោះ ។

លោក សុខ ប៊ុនថា “ជាអ្នកទេសចរទៅពីក្រុង ភ្នំពេញបាននិយាយថា ប្រសិនបើ​គេ​បណ្តោយ​​​​​​​​ឱ្យមាន ការលក់ដូរនៅក្បែរ ប្រភពទឹកធ្លាក់បែបនេះ ហើយគ្រ វាត់កាក​សំណល់​​ចោលពាស​វាលពាស​កាល ដូច្នេះ វាធ្វើឱ្យបាត់បង់សោភណភាព និង ធ្វើឱ្យទឹកមានភាព កខ្វក់ បើគេធ្វើ​ដំណើរទៅទស្សនាផ្នែកប្រភពទឹក ខាងលើ គឺមានភាពកខ្វក់មិនគួរឱ្យងូតទឹកដែលហូរ ធ្លាក់មក នោះឡើយ ។ អាជ្ញាធរគួរតែធ្វើរបងរាំងផ្លូវ កុំឱ្យមានមនុស្សដើរឆ្លងកាត់ ឬ កុំឱ្យមាន​ការលក់ដូរ នៅក្បែរមាត់ប្រឡាយ ឬ មាត់អូរដែលជាប្រភពទឹក ធ្លាក់នោះ ហើយការលក់​ដូរនៅ​ក្នុង​​រមណីយដ្ឋានទាំង មូលគួរតែដាក់ធុងសំរាមដើម្បីឱ្យភ្ញៀវទេសចរ យកកាក សំណល់ចំណី​អាហារ​​​ដាក់ក្នុងធុងសំរាមឱ្យបានត្រឹម ត្រូវ កុំឱ្យគ្រវាត់ចោលពាសវាលពាសកាលដូច្នេះ មិន​មែន​​​ជាការ ល្អនោះទេ ។ សម្រាប់រូបខ្ញុំពេលឃើញទឹកមិនសូវល្អដូច្នេះ ខ្ញុំមិនចុះងូតនោះទេ ហើយអ្នកដែល ចុះងូតទឹកនោះភាគច្រើន សុទ្ធតែក្មេងៗ” ។

ស្ត្រីអ្នកទេសចរក្នុងស្រុកម្នាក់ឈ្មោះ ចរិយា មកពីស្រុកពញ្ញាក្រែក បាន និយាយថា “ជារៀងរាល់ថ្ងៃបុណ្យភ្ជុំបិណ្ឌ ឬ បុណ្យចូលឆ្នាំខ្មែរ នាងខ្ញុំតែងនាំ កូនចៅ​មកងូត​ទឹកធ្លាក់​នៅភ្នំហោងនេះ ប៉ុន្តែនៅពេលបុណ្យចូលឆ្នាំខ្មែរដែលជា រដូវប្រាំងមិនសូវ មានទឹកហូរ​ធ្លាក់​ច្រើន​ដូចជាពេលបុណ្យភ្ជុំបិណ្ឌដែលជារដូវវស្សា នោះទេ នាងខ្ញុំចូល​ចិត្តមក​ងូតទឹក​ធ្លាក់​ភ្នំ​ហោង​នេះហើយវាមិន ចាញ្ញ់ទឹកធ្លាក់ នៅជ្រោះប៊ូស្រា ខេត្តមណ្ឌលគិរីប៉ុន្មាននោះទេ តែបើ​ទៅលេង​ទឹកជ្រោះប៊ូស្រា ខេត្តមណ្ឌលគិរី គឺវាឆ្ងាយពេក ហើយចំណាយប្រាក់ច្រើនទៀត ពីព្រោះប្រាក់ ឥឡូវពិបាករកណាស់ ដូច្នេះនាងខ្ញុំ​ត្រូវរករមណីយដ្ឋាន​ទឹកធ្លាក់ណា​ដែលនៅ​ជិតៗ អាចធ្វើដំណើរវិលល្ងាចបាន ហើយចំណាយប្រាក់តិច ចំណែកឯម្ហូបអាហារ នៅទីនេះ​មិនសូវថ្លៃនោះទេ គឺអាចទទួលទានបាន” ៕
ស្ពាន​ប្រដឹស​កំណត់​​វាស​នា​​តំ​បន់​​ទេស​ច​រណ៍​​ថ្មី

កំពង់ចាម : បើ​គេ​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ក្រចេះ​ដោយ​ឆ្លង​កាត់​ទន្លេ​ មេគង្គ​តាម​ស្ពាន​គីហ្សូណា​ក្នុង​​ខេត្ត​កំពង់ចាម លោក​អ្នក​នឹង​ប្រទះ​ឃើញ​វាល​ខ្សាច់​ដ៏​ធំល្វឹង​ល្វើយ​គួរ​ឲ្យ​គយ​គន់​មួយ​ នៅ​ខាង​ស្តាំ​ដៃ។ វាល​ខ្សាច់​នេះ​ជា​ដី​ក្បាល​របស់​កោះ​ប៉ែន ស្ថិត​ក្នុង​ស្រុក​កោះ​សូទិន​ នា​ខេត្ត​កំពង់ចាម។ បច្ចុប្បន្ន​ត្រូវ​​បាន​គណ:​គ្រប់គ្រង​ខេត្ត​កំពង់ចាម​ប្រែ​ក្លាយ​ឲ្យ​ ទៅ​​ជា​តំបន់​ទេសចរណ៍​មួយ​ដែល​មាន​ឈ្មោះថា ឆ្នេរ​ខ្សាច់​ធម្មជាតិ​កោះ​ប៉ែន។​

រៀង​រាល់​រដូវ​ប្រាំង វាល​ខ្សាច់​ធម្មជាតិ​នេះ​បាន​លាត​សន្ធឹង​ធំល្វឹង​ល្វើយ ដែល​ជា​ទី​ចាប់​អារម្មណ៍​របស់​​ប្រជាជន​ក្នុង​ស្រុក​។ ពួក​គេ​តែងតែ​មក​ដើរ​លេង​លើ​វាល​ខ្សាច់​នេះ ហែល​ទឹក​កម្សាន្ត​នៅ​ទន្លេ​មេគង្គ​នេះ ឬ​ក៏​អង្គុយ​ទស្សនា​ថ្ងៃ​លិច។ ដោយ​ភាព​ទាក់ទាញ​នេះ ​គណៈអភិបាល​ខេត្ត​កំពង់ចាម​បាន​រៀបចំ​ទីនេះ​ជា​កន្លែង​កម្សាន្ត​មួយ​ ដោយ​មាន ខ្ចូស កៅអី​អង្គុយ​លេង​ក្បែរ​មាត់​ទឹក ពោង​បណ្តែត​ទឹក និង​អាហារដ្ឋាន​ជាដើម​។

អ្នក​គ្រប់គ្រង​ឆ្នេរ​ខ្សាច់​ធម្មជាតិ​កោះ​ប៉ែន​នេះ លោក ម៉ែន សារី ​ថ្លែង​ថា គណៈ គ្រប់គ្រង​ខេត្ត​បាន​ប្រគល់​តំបន់​នេះ​ឲ្យ​មក​លោក​ដើម្បី​ដំណើរ​ការ​ទៅ​ជា ​កន្លែង​ទេសចរណ៍ បន្ទាប់​ពី​ឯកជន​នានា​មិន​ហ៊ាន​ដេញ​ថ្លៃ​យក​មក​ដំណើរ​ការ​ជា​តំបន់​ទេសចរណ៍ ដោយ​សារ​ខ្លាច​មិន​អាច​ទាញ​ផល​ចំណេញ​ពី​អាជីវកម្ម​នេះ​។

លោក ម៉ែន សារី បាន​មាន​ប្រសាសន៍​ថា៖ «ប្រជាជន​មិន​ហ៊ាន​ដេញ​ថ្លៃ​យក​មក​ដំណើរ​ការ​ទេ ពីព្រោះ​អ្វី​គេ​ខ្លាច​ខាត ដោយសារ​យើង​មិន​អាច​ប្រើប្រាស់​វាល​ខ្សាច់​នេះ​រហូត​ទេ។ យើង​ដំណើរ​ការ​វាល​ខ្សាច់​នេះ​បាន​ចាប់​ពី​ខែ​កុម្ភៈនេះ​ទៅ​រហូត​ដល់​ ចុង​ខែ​ឧសភា​តែ​ប៉ុណ្ណោះ»

ការ​យក​វាល​ខ្សាច់​នេះ​មក​ធ្វើ​ជា​តំបន់​ទេសចរណ៍​បាន​ចាប់​ផ្តើម​តាំង​ពី ​ ឆ្នាំ​មុន​មក​ម្ល៉េះ​ ប៉ុន្តែ​ដំណើរ​ការ​មិន​សូវ​ហ៊ឹកហ៊ាក់​ប៉ុន្មាន​នោះ​ឡើយ។ ប៉ុន្តែ​ឆ្នាំ នេះ​លោក​ម៉ែន សារី មិន​ត្រឹមតែ​បំពាក់​ឲ្យ​មាន​ខ្ចូស​អង្គុយ​លេង​ កៅអី​ផ្អែក​ក្បែរ​មាត់​ទឹក ឬ អាហារដ្ឋាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ដាក់​សន្តិសុខ​មើល​ការ​ខុស​ត្រូវ​​សុវត្ថិភាព​ភ្ញៀវ ទេសចរ​ថែម​ទៀត​ផង​។

លោក​បាន​ថ្លែង​បន្ថែម​ថា៖ «ប៉ុន្តែ​ប្រជាជន​ក៏​ត្រូវ​បង់​ប្រាក់​ចំនួន​២០០០​រៀល​ក្នុង​ម្នាក់​ ទាំង​បរទេស​ និង ខ្មែរ ពីព្រោះ​យើង​ត្រូវ​ការ​ថវិកា​ចំណាយ​លើ​សេវាកម្ម​សន្តិសុខ​ដែរ។ ប្រជាជន​អាច​ដើរ​លេង ហែល​ទឹក​កម្សាន្ត ឬ ​ជប់​លៀង​សប្បាយ​នៅ​ទីនេះ​តាម​ចិត្ត។ រាល់​អាហារ​ដែល​ប្រជាជន​លក់​ដូរ​នៅទី​នេះ​សុទ្ធ​តែ​កំណត់​តម្លៃ​ទាំង​អស់​ ដូច្នេះ​អ្នក​លក់​មិន​អាច​ដំឡើង​តម្លៃ​តាម​តែ​ចិត្ត​នោះ​ទេ។ ពួក​គេ​ក៏​អាច​យក​អាហារ​របស់​ខ្លួន​មក​ពិសា​នៅ​ទីនេះ​បាន​ដែរ»។ ​

លោក​ ឈុន សុភា អ្នក​សំបុត្រ​ចូល​កម្សាន្ត​នៅ​ឆ្នេរ​ខ្សាច់​ធម្មជាតិ​កោះ​ប៉ែននេះ សង្កេត​ឃើញ​ថា តំបន់​នេះ​មាន​ការ​ទាក់​ទាញ​ភ្ញៀវ​គ្រាន់​បើ បើទោះ​បីជា​គេ​ត្រូវ​ចំណាយ​ថវិកា​ដើម្បី​ចូក​កម្សាន្ត​ក្តី។ ភាគ​ច្រើន​ គេ​និយម​មក​លែង​ទីនេះ​ចាប់​ពី​ម៉ោង​២​រសៀល​តទៅ ហើយ​គេបន្ត​រហូត​ដល់​ល្ងាច​ជិត​យប់​ក៏​មាន។ ក្នុង​មួយ​ថ្ងៃ​មាន​អ្នក​ចូល​មក​លែង​មិន​តិច​ជាង​១០០​នាក់​ទេ និង​នៅ​ថ្ងៃ​សម្រាក​ ឬ​ថ្ងៃ​បុណ្យ​នានា ចំនួន​អ្នក​ចូល​មក​ទស្សនា​បាន​កើន​ទ្វេដង​លើស​ថ្ងៃ​ធម្មតា​។

លោក​ថ្លែង​បញ្ជាក់​ទៀត​ថា៖ «គេ​មក​លេង​តាំង​ពី​ម៉ោង​ពីរ​រហូត​ដល់​ថ្លៃ​លិច​។ នៅ​អំឡុង​ម៉ោង​ពីរ អ្នក​មក​លេង​ភាគ​ច្រើន​ជា​សិស្ស​សាលា។ ពេល​វេលា​ដែល​ទាក់​ទាញ​បំផុត​គឺ​ថ្ងៃ​ជិត​លិច​ ពីព្រោះ​គេ​អាច​អង្គុយ​មើល​ព្រះ​អាទិត្យ​ហៀប​លិច​បាន​យ៉ាង​ច្បាស់​នៅ​ទី​នេះ ហើយ​ស្រមោល​របស់​វា​តែង​ចាំង​ចូល​ក្នុង​ទឹក​ទន្លេ​មេគង្គ​ បញ្ចេញ​រស្មី​ពណ៌មាស​»

បើ​ទោះ​បីជា​ឆ្នេរ​ខ្សាច់​ធម្មជាតិ​កោះ​ប៉ែន​មាន​ការ​ទទួល​ស្គាល់​ បណ្តើរៗ ​ពី​ប្រជាជន​ក៏ដោយ ក៏​អ្នក​គ្រប់​គ្រង​នៅ​តំបន់​កម្សាន្ត​នេះ​តែង​មាន​ការ​ថ្នាំងថ្នាក់​ចិត្ត នឹង​ម្ចាស់​ម៉ៅ​ការស្ពាន​ប្រដឹស​ដែល​នៅ​ក្បែរ​នោះ។ ស្ពាន​ប្រដឹស​នោះ​ជា​យាន​មួយ​នាំ​ភ្ញៀវ​មក​លេង​កម្សាន្ត​នៅ​ លើ​ឆ្នេរ​ខ្សាច់​នេះ។ ប៉ុន្តែ​ដោយ​ម្ចាស់​ម៉ៅការ​​នោះ​តែង​យក​តម្លៃ​ឆ្លង​ពី​ភ្ញៀវ​រហូត​ដល់​ ទៅ​៤០០០​សម្រាប់​ការ​ឆ្លង​ទៅ​មក ធ្វើ​ឲ្យ​ចំនួន​ភ្ញៀវ​បរទេស​ដែល​ចង់​មក​លែង​នៅ​ឆ្នេរ​ខ្សាច​នេះ ក៏​តែង​បាត់បង់​ចំណាប់​អារម្មណ៍​របស់​ខ្លួន​ដែរ។ លោក​យល់​ថា ដំណោះ​ស្រាយ​ល្អ គឺ​គេ​គួរ​តែ​យក​តម្លៃ​ពី​អ្នក​ឆ្លង​ស្ពាន​ជនជាតិ​បរទេស​ឲ្យ​ដូច​នឹង​ ខ្មែរ​ដែរ គឺ​ទាំង​ទៅ​ទាំង​មក​ត្រឹម​១០០០​រៀល​បាន​ហើយ​សម្រាប់​មនុស្ស​ម្នាក់ៗ៕





ឆ្នេរ​​​អូរ​​​ឈើ​​​ទាល​ ស្រូប​​​ទាញ​​​ទេស​ចរ​

បើ​និ​យាយ​ដ​ល់​តំ​ប​ន់​ទេ​ស​ច​រ​ណ៍​ឆ្នេរ ​សមុទ្រ​ក​​ម្ពុ​ជា​ ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​ក៏​ដូ​ច​ជា​ ​អ្ន​ក​ទេ​ស​ច​រ​ជា​តិ​ ​និ​ង​អ​ន្ត​រ​ជា​តិ​ ​ភា​គ​ច្រើ​ន​ ​តែ​ង​នឹ​ក​ដ​ល់​ឆ្នេ​រ​ស​មុ​ទ្រ​ក្រុ​​ង​ព្រះ​សី​ហ​នុ​ ​ខេត្ត​ព្រះ​សី​ហ​នុ​ (​កំ​ព​ង់​សោ​ម​)​ ​ប​ច្ចុ​ប្ប​ន្ន ​ដោ​យ​សា​រ​ឆ្នេ​រ​ស​មុ​ទ្រ​មួយ​​ចំនួ​ន​ធំ​ ​ត្រូ​វ​ស្ថិ​ត​ ​ក្រោ​ម​កា​រ​គ្រ​ប់​គ្រ​ង​រ​ប​ស់​ក្រុ​ម​ហ៊ុ​ន​ឯ​ក​ជ​ន​ ទើ​ប​នៅ​ស​ល់​តែ​ឆ្នេ​រ​មួ​យ​ចំ​នួ​ន​ប៉ុ​ណ្ណោះ​ ​ស​ម្រា​ប់ជា​ទី​ក​ម្សា​ន្ត​រ​ប​ស់ទេ​ស​ច​រ​ធ​ម្ម​តា ក្នុ​ង​នោះ​ ​ឆ្នេ​រ​អូ​រ​ឈើ​ទា​ល​ ស្រូ​ប​ទា​ញ​ភ្ញៀ​វ​​ទេ​ស​ច​រ​ច្រើន​ជា​ង​គេ​ ​គ្រ​ប់​រ​ដូ​វកា​ល​។​
ប៉ុន្តែ មានការរិះគន់ពីប្រជាពលរដ្ឋកម្ពុជា មួយចំនួនថា តំបន់ទេសចរណ៍ឆ្នេរសមុទ្រកម្ពុជា សព្វថ្ងៃ ហាក់ដូចជាខ្វះឆ្នេរ​សមុទ្រ សម្រាប់ អ្នកទេសចរ និងប្រជាពលរដ្ឋធម្មតា...។
ឆ្នេរអូរឈើទាល ជាឆ្នេរកម្សាន្តដែលទាក់ទាញភ្ញៀវទេសចរ បានច្រើនជាងគេ ដោយសារជាឆ្នេរដ៏ស្រស់ស្អាត នៅ​សល់​កន្លែង​ទំនេរ សម្រាប់ឱ្យអ្នកទេសចរទូទៅ អាចទៅ លេងកម្សាន្តបានដោយសេរី ដោយមិនមានការបង់ថ្លៃ។ ប៉ុន្តែ សព្វថ្ងៃ ប្រ​ជា​​ពល​រដ្ឋ​ដែលបានទៅកម្សាន្តនៅឆ្នេរនេះ បាននិយាយថា អ្វីៗប្រែប្រួលអស់ទៅហើយ ព្រោះឆ្នេរដែល ទំនេរពីមុននោះ ពេល​នេះ​ស្ទើរ​គ្មានសល់ទៀតទេ ទើបអ្នកទេសចរមួយចំនួន បង្វែរគោលដៅទៅកម្សាន្តនៅឆ្នេរ-អូរត្រេះ វិញ។
ស្រប​ពេលដែលមន្ត្រីទេសចរណ៍ខេត្ត-ក្រុង ប្តេជ្ញាជួយ ជំរុញវិស័យទេសចរណ៍ ឱ្យមានភាពប្រសើរឡើង ស្របតាម ទិស​ស្លោក​ក្រសួងទេសចរណ៍នោះ តំបន់ទេសចរណ៍ឆ្នេរ- សមុទ្រក្រុងព្រះសីហនុ បានទទួលរងនូវការរិះគន់ពីភ្ញៀវ-ទេសចរថា ការ​រីកចម្រើនមានតែសំឡេង និងរូបភាព ឯការ គ្រប់គ្រង និងអភិវឌ្ឍតំបន់ទេសចរណ៍ភាគច្រើន នៅមាន​ភាពខ្វះចន្លោះ។
អ្នកទេសចរភាគច្រើន ដែលបានទៅលេងកម្សាន្តនៅតំបន់ទេសចរណ៍មាត់សមុទ្រក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (កំ​ពង់​សោម​) បានរិះគន់ថា ទីក្រុងឆ្នេរសមុទ្រស្រស់ស្អាតរបស់កម្ពុជាមួយនេះ ជាទីពេញនិយមសម្រាប់ប្រជាពលរដ្ឋ​ខ្មែរ ក៏​ដូច​​ជា​ភ្ញៀវ​ទេសចរបរទេស ប៉ុន្តែ សេវាទេសចរណ៍ ហាក់ដូចជាដើរថយក្រោយទៅវិញ ពោលគឺទោះបី​ហេដ្ឋា​រចនា​សម្ព័ន្ធ ក្នុងខេត្ត មាន​ការរីកចម្រើន ផ្លូវថ្នល់ស្អាត សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន រីកព្រោងព្រាត តែឆ្នេរ​សមុទ្រ​ជាទី សម្រាប់​អ្នក​ទេស​ចរ​ជាតិ និងអន្តរជាតិ មកកម្សាន្តនោះ ហាក់ខ្វះឆ្នេរកម្សាន្តទៅវិញ។ ឆ្នេរសមុទ្រក្រុង​ព្រះសីហនុ ដែល ពីមុន សម្បូរ​ឆ្នេរ​សម្រាប់​ភ្ញៀវទេសចរលេងកម្សាន្តនោះ សព្វថ្ងៃ ឆ្នេរមួយចំនួនត្រូវព័ទ្ធរបង​ទុក​ចោល និងខ្លះទៀត ត្រូវ ក្រុម​ហ៊ុន​ឯក​ជន​យក​ធ្វើ​អា​ជីវកម្ម ដែលប្រជាពលរដ្ឋខ្មែរសាមញ្ញ គ្មានលទ្ធភាពអាចចូល​ទៅកម្សាន្តបាន ពោលគឺ សម្រាប់​តែ​អ្នក​សម្បូ​រលុ​យ​ប៉ុណ្ណោះ​។​



សម្រស់ធម្មជាតិនៃទឹកជ្រោះប៊ូស្រា

បើរំឭកពី ខេត្តមណ្ឌលគិរី លោកអ្នកប្រហែលជានឹកដល់ ដែនដីក្រហមក្រាលគ្របដោយ ព្រៃបៃតងស្រស់ អា
កាសធាតុត្រជាក់ៗ និងចម្រៀងមួយបទរបស់អធិរាជសំនៀងមាសស៊ិន ស៊ីសាមុត ក្រោមចំណងជើងថា ទឹក
ជ្រោះប៊ូស្រា។ លោកអ្នកធ្លាប់ទៅកម្សាន្តនៅទឹកជ្រោះប៊ូស្រាឬនៅ? បើមិនទាន់ទេ ថ្ងៃនេះទំព័រទេសចរណ៍យើង
ក៏សូមនាំលោកអ្នកទៅនាថ្ងៃនេះតែម្ដង! ចង់ដឹងថាទឹកជ្រោះប៊ូស្រាមានសភាពយ៉ាងណា? ទេសភាពស្រស់
ស្អាតដូចល្បីឬអត់នោះ ក៏សូមតាមដានអត្ថបទខាងក្រោមដូចតទៅ!
busra
ទឹកជ្រោះប៊ូស្រាស្ថិតនៅភាគខាងកើតទីរួមខេត្តមណ្ឌលគិរីចម្ងាយប្រមាណ៣៨គីឡូម៉ែត្រ។ ផ្លូវធ្វើដំណើរជាផ្លូវ
ក្រាលកៅស៊ូ អមដោយដើមឈើខ្ពស់ៗ និងប្លែកៗជាច្រើនប្រភេទ។ ខ្យល់អាកាសដ៏ស្រស់ស្រាយនឹងធ្វើឱ្យ
លោកអ្នកបាត់អស់អារម្មណ៍ហត់នឿយ រសាយអស់កង្វល់ដែលមាន។ គ្រាន់តែចំណាយពេលពី ១៥ ទៅ ២០
នាទីប៉ុណ្ណោះ លោកអ្នកក៏នឹងបានទៅដល់ទឹកជ្រោះប៊ូស្រាដ៏ស្រស់ស្អាត។ ទឹកជ្រោះប៊ូស្រាជាទឹកធ្លាក់ ដែល
មាន៣ដំណាក់។ ដំណាក់ទី១មានមុខកាត់ពីទំហំពី១០ទៅ២៩ម៉ែត្រ អាស្រ័យលើរដូវប្រាំង ឬវស្សា និងមានក
ម្ពស់ពី៨ទៅ១៥ម៉ែត្រ។ ដំណាក់ទី២មានមុខកាត់ទំហំពី១៣ទៅ២០ម៉ែត្រ និងមាន កម្ពស់ពី១៥ទៅ២៥ម៉ែត្រ។
ចំណែកទឹកធ្លាក់ទី៣ជាទឹកធ្លាក់ជាន់ក្រោមគេបង្អស់ ស្ថិតនៅក្នុងព្រៃក្រាស់ ពុំអាចធ្វើដំ
ណើរទៅបានទេ។
ក្រៅពីទៅមុជទឹកជ្រោះត្រជាក់ៗប្រជាជននៅក្នុងខេត្ត និងអ្នកទេសចរចូលចិត្តទៅកម្សាន្តនៅរមនីយដ្ឋានទឹក
ជ្រោះប៊ូស្រាដោយខ្ចប់អាហារទៅជាមួយ។ បរិយាកាសល្អៗ សមនឹងការទទួលទានអាហារបែបភិកនិចក្រោ
មដើមឈើដែលមានម្លប់ត្រឈឹងត្រឈៃ កំដរដោយសំឡេងទឹកជ្រោះជាតន្ត្រីធម្មជាតិ ប្រាកដជាធ្វើឱ្យលោក
អ្នកជាប់ចិត្តមិនចង់ឃ្លាតពីទីនេះឡើយ។
ខេត្តមណ្ឌលគិរីក៏នៅមានទីកម្សាន្តដែលមានទេសភាពស្អាតៗជាច្រើនទៀតដូចជា សមុទ្រឈើ ចម្ការកាហ្វេ
ភ្នំដោះក្រមុំ ទឹកជ្រោះរមនា ទឹកជ្រោះមនោរម្យជាដើម៕